ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៍ថ្មីៗ



សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តនិងលិខិតបទដ្ឋានគតិយុត្តស្ថិតក្រោមសមត្ថកិច្ច កសហវ ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការច្បាប់លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនរដ្ឋបាលថ្នាក់ជាតិ, រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសិក្សាធិការ”

    នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា គ.ស. ២០២៥ លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តនិងលិខិតបទដ្ឋានគតិយុត្តស្ថិតក្រោមសមត្ថកិច្ចកសហវ" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម។
     ឯកឧត្តមបណ្ឌិតបាន ចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការច្បាប់លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនរដ្ឋបាលថ្នាក់ជាតិ, រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសិក្សាធិការ” សរុបចំនួនប្រមាណ ១៧៥ នាក់។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានរៀបចំធ្វើបទបង្ហាញអំពីស្នាដៃស្រាវជ្រាវថ្មីៗ របស់ក្រុមប្រឹក្សានីតិកម្ម រួមមាន៖
- កម្រងច្បាប់ខ្មែរតាមបែបបារាំងភាគ១ និងភាគ២
- កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម
- ឯកសារស្រាវជ្រាវស្តីពីឧត្តមានុវត្តន៍ជាតិនិងអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ចនិងសង្គមឌីជីថល "ក្របខ័ណ្ឌគោលនយោបាយក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌស្ថាប័ន។
    ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានផ្តល់ជូនសៀវភៅមួយចំនួនដល់រដ្ឋបាលថ្នាក់ជាតិ, រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសិក្សាធិការ ដើម្បីជាឧត្តមប្រយោជន៍នៃកិច្ចសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង។

ក្រុមប្រឹក្សានីតិកម្ម សូមចូលរួម⏬
???? តេឡេក្រាម | Telegram៖ t.me/lcmef
???? ហ្វេសប៊ុក | Facebook៖ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of MEF
???? គេហទំព័រ | Website៖ www.legalcouncilmef.com/contents/2/km
???? អ៊ីនស្តាក្រាម | Instagram៖ instagram.com/legal_council_of_mef

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
ជំនួបពិភាក្សាការងាររវាងអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ ប្រធានគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក

នារសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (U.S. Congressional Delegation) ដឹកនាំដោយ ឯកឧត្តម Adam Smith សមាជិកសភាតំណាងរដ្ឋ Washington ព្រមទាំងមានការចូលរួមពី ឯកឧត្តម Michael Baumgartner សមាជិកសភាតំណាងរដ្ឋ Washington និង លោកជំទាវ Chrissy Houlahan, សមាជិកសភាតំណាងរដ្ឋ Pennsylvania, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការីអមដំណើរទស្សនកិច្ចនេះ។

ជាមួយនឹងការស្វាគមន៍ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាបាននូវចលនការកំណើន ក្នុងរយៈកាលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ក្នុងនោះផងដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងនាមជាដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីភាពចាំបាច់របស់កម្ពុជាក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនបន្ថែមទៀត តាមរយៈការអភិវឌ្ឍសមត្ថភាពស្ថាប័ន, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងបានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តផ្ដល់ជំនួយបច្ចេកទេស ជាពិសេសលើការអភិវឌ្ឍវិស័យអប់រំ, ការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងសុខាភិបាលជាដើម។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិឱ្យមានការរីកចម្រើន។

ទន្ទឹមនេះ, ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថាសហរដ្ឋអាម៉េរិក និងកម្ពុជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តដោះស្រាយ និងរក្សាឱ្យបាននូវស្ថិរភាពនៃការអនុវត្តពន្ធគយបដិការ ដើម្បីបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល, និងការលើកកម្ពស់បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងជូនពរ ឯកឧត្តម Adam Smith និងគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជាពេលនេះ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
ជំនួបពិភាក្សាការងាររវាងអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្ដែងនូវការអបអរសាទរចំពោះលោក អេនរីកូ ហ្កាវេលីយ៉ា (Enrico Gaveglia) ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ និងបានត្រឡប់មកបំពេញការងារជាថ្មីម្ដងទៀតនៅកម្ពុជា។ UNDP ជាដៃគូយុទ្ធសាស្រ្តសំខាន់មួយរបស់កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាពស្ថាប័ន លើការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ការសម្របសម្រួលការអនុវត្តគោលនយោបាយ, ការរៀបចំយន្តការតាមដាននិងត្រួតពិនិត្យ, និង ការងារកំណែទម្រង់ថ្មីៗដូចជា ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន, ការអភិវឌ្ឍមូលបត្ររដ្ឋ, ការកៀរគរហិរញ្ញវត្ថុបៃតង, ការរៀបចំក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ, និងការគាំពារសង្គម ជាដើម។

លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក និងបានគូសរំលេចថា, ក្រោមអាណត្តិបេសកកម្មថ្មីនេះ, UNDP នឹងផ្ដល់អាទិភាពលើកិច្ចការសំខាន់មួយចំនួន ដូចជា ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានជាតិ ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goals) និងការសម្រេចនូវផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជាដំណាក់កាលទី៣ (Cambodia’s Nationally Determined Contributions 3.0), ការជំរុញការកៀរគរហិរញ្ញប្បទាន ជាពិសេស ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ, ការគាំទ្រដល់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, កិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ (Graduation-Based Social Protection), ការវាយតម្លៃវិស័យសេដ្ឋកិច្ចឌីជីថល, និង Strategic Foresight Roadmap របស់ UNDP សម្រាប់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យ UNDP បន្តចូលរួមចំណែកគាំទ្រកម្ពុជាលើការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកៀរគរហិរញ្ញប្បទានបន្ថែមឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជា គាំទ្រកម្ពុជាក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (Least Developed Countries) ផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយកម្ពុជា ព្រមទាំងបានជូនពរឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) និងសហការីបំពេញអាណត្តិបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
ជំនួបសម្ដែងការគួរសមរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

    នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកផ្នែកដំណោះស្រាយទីផ្សារក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

    ជាមួយនឹងកិច្ចស្វាគមន៍, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់របស់ ADB ក្នុងការចាប់ផ្ដើមប្រតិបត្តិការមុនគេក្នុងចំណោមបណ្ដាលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាក្នុងតំបន់ និងសកលលោក សម្រាប់ការគាំទ្រដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB រយៈពេលជាង ៣០ឆ្នាំ មកនេះ បានវិវឌ្ឍឈានឡើងជាបន្តបន្ទាប់រហូតបង្កើតបានក្របខ័ណ្ឌ “យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា” ដ៏មានសារសំខាន់ដែលផ្ដល់ការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗជាច្រើនរបស់កម្ពុជា សំដៅជំរុញកំណើនប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។ ក្នុងចំណោមវិស័យអាទិភាពដែល ADB បាននិងកំពុងផ្ដល់ការគាំទ្រដល់ការពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs), វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទានពាណិជ្ជកម្ម, កសិធុរកិច្ច និងការអភិវឌ្ឍភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) ជាដើម។ បន្ថែមលើនេះ, “ការគាំទ្រវិស័យឯកជន” ត្រូវបានតម្កល់ជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល។ តាមរយៈភាពជាដៃគូដ៏ល្អនេះ, ADB នឹងបន្តផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បូកម្ពុជាអាចសម្រេចបានជោគជ័យនូវការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលខាងមុខ។

    លោក បាហ្គារ ដាសគ្គូបតា បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងបានគូសរំលេចថា វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលមានសង្គតិភាពទៅនឹងគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ ADB គឺការអភិវឌ្ឍវិស័យឯកជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកបានបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។ ជាក់ស្ដែង, ADB បានផ្ដល់ការគាំទ្រវិស័យឯកជនកម្ពុជាដោយផ្ទាល់ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការផ្ដល់ហិរញ្ញប្បទានសម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកម្មវិធី ADB Frontier ដែលជាកម្មវិធីផ្ដល់ហិរញ្ញប្បទានជាដើមទុនសាកល្បងដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើសរើសក្នុងការផ្ដល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់។ ការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ដោយផ្ដោតលើកំណែទម្រង់ ០៣ គឺ៖ (១) ការបង្កើនបរិយាកាសអំណោយផលសម្រាប់វិនិយោគទុន និងអាជីវកម្ម, (២) ការលើកកម្ពស់ពាណិជ្ជកម្មមីក្រូ, ខ្នាតតូច, និងខ្នាតមធ្យម និង (៣) ការកែលម្អគោលនយោបាយពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម។ ការផ្ដល់ហិរញ្ញប្បទានសម្រាប់ការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការងារផ្សេងៗរបស់ SMEs សំដៅចូលរួមចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន ផងដែរ។

    ជាមួយគ្នានេះ, ជាមួយការថ្លែងអំណរគុណចំពោះ ADB សម្រាប់ការគាំទ្ររបៀបវារៈនៃការអភិវឌ្ឍជារួមរបស់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់លើការចូលរួមរបស់ ADB ក្នុងការគាំទ្រវិស័យឯកជន ក្នុងនោះ ការរៀបចំយន្តការ PPP និងការផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំច្បាប់ PPP, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យ ADB បន្តផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការពង្រឹងយន្តការ PPP ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។ ជាក់ស្ដែង, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) និងគិតគូរបន្ថែមលើ៖ (១) គោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់ការពង្រឹងនគរូបនីយកម្ម, (២) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាវិស័យគន្លឹះលើការជំរុញការអភិវឌ្ឍវិស័យឯកជន, ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គមជាមួយ, (៣) កំណែទម្រង់គោលនយោបាយគាំទ្រការអភិវឌ្ឍ និងបង្កើនបិរយាកាសអំណោយផលដល់វិស័យឯកជន និងពាណិជ្ជកម្ម, និង (៤) ការគាំទ្រផ្នែកជំនាញ, បច្ចេកវិទ្យា និងការកៀរគរធនធានបន្ថែម សម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង SMEs កម្ពុជា ដើម្បីអាចរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

    ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង បានជូនពរលោក បាហ្គាវ ដាសគ្គូបតា និងសហការីទទួលបាន នូវលទ្ធផលផ្លែផ្កាក្នុងដំណើរទស្សកិច្ចនៅកម្ពុជា។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
        
        នារសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីដ៌ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជូន គឹមឡេង រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី៤ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកានៃ កសហវ.។
        កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. តាមដាន និង រាយការណ៍ជូនថ្នាក់ដឹកនាំ អំពីសមិទ្ធកម្ម និង លទ្ធផលការអនុវត្តថវិកាប្រចាំឆមាសទី ១ ដែលអង្គភាពថវិកានៃ កសហវ. សម្រេចបាន និង សមិទ្ធកម្មជារួមរបស់ក្រសួង
២. កំណត់បញ្ហាប្រឈម និង ស្នើដំណោះស្រាយ ដើម្បីជំរុញការអនុវត្តបន្តនៅឆមាសទី ២
៣. បំពេញតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងថវិកាកម្មវិធី និង ថវិកាសមិទ្ធកម្មជាធរមាន ។
អង្គប្រជុំបានពិភាក្សា និង វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្តថវិកាក្នុងឆមាសទី ១ ឆ្នាំ ២០២៥ របស់ កសហវ. ដោយបានពិនិត្យឃើញថា អង្គភាពថវិកានៃ កសហវ. មានការទទួលខុសត្រូវចំពោះសមិទ្ធកម្មរៀងៗខ្លួន, ជាមួយនឹងសូចនាករ ដែលបានព្រមព្រៀង និង ដោយមានការចូលរួមពីអង្គភាពជំនាញក្រោមឱវាទ និង ការតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំនៃអង្គភាពថវិកា ។
ឆ្លៀងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់ជាអនុសាសន៍ជំរុញដល់ អគ្គនាយកដ្ឋានថវិកា, អគ្គលេខាធិការដ្ឋាន កសហវ. ក្នុងនាមអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពពាក់ព័ន្ធ ដើម្បីបន្តចូលរួមពង្រឹងការងារថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាពិសេស ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីបើកវេទិកាជាតិគណនេយ្យក្រោមប្រធានបទ៖ សុខដុមនីយកម្មបទប្បញ្ញត្តិ «ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល»

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥, នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌កោះពេជ្រ ,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាជាតិគណនេយ្យក្រោមប្រធានបទ៖ សុខដុមនីយកម្មបទប្បញ្ញត្តិ «ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល» ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

       យោងតាមការថ្លែងសន្ទរកថារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ,គោលបំណងនៃការប្រារព្ធវេទិការជាតិគណនេយ្យក្រោមប្រធានបទ៖សុខដុមនីយកម្មបទប្បញ្ញត្តិ"ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល"នាថ្ងៃនេះ គឺជាការបង្ហាញពីឆន្ទៈមោះមុត របស់កម្ពុជា ក្នុងការលើកស្ទួយស្តង់ដារបាយការណ៍ ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថល ដូចមានចែងក្នុង យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១, ជាពិសេស បញ្ចកោណទី ៤ ស្តីពី ការអភិវឌ្ឍប្រកប ដោយភាពធន់, ចីរភាព, និង បរិយាបន្ន, និង បញ្ចកោណទី ៥ ស្តីពី ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ។ ច្បាស់ណាស់ថា ទិវានេះ គឺជាឱកាសដ៏ពិសិដ្ឋ ក្នុងវិស័យគណនេយ្យ និង សវនកម្ម ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែកនូវព័ត៌មាន ដែល ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗ ក្នុងវិស័យគណនេយ្យ និង សវនកម្ម, ទាំងក្នុងក្របខណ្ឌជាតិ, តំបន់, និង សកលលោក, ព្រមទាំង ដើម្បីផ្តល់ឱកាសដល់ អ្នកចូលរួម អាចពិភាក្សា, ផ្លាស់ប្តូរមតិយោបល់នានា, និង លើកឡើងនូវចក្ខុវិស័យជាយុទ្ធ-សាស្ត្ររួម សំដៅជំរុញចលនការនៃវិស័យគណនេយ្យ និង សវនកម្ម នៅកម្ពុជា ឲ្យមាន សន្ទុះកាន់តែខ្លាំងឡើងបន្ថែមទៀត ។ លើសពីនេះទៀត, វេទិកានេះ ក៏ជាការបញ្ជាក់អំពីការ-ផ្លាស់ប្តូរជាសារវន្តនៃស្តង់ដា ក្នុងការរាយការណ៍ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុ ឌីជីថល សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ, និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ, ដែលជាគោលការណ៍ស្នូល នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេក-វិទ្យាហិរញ្ញវត្ថុកម្ពុជា ។ ក្នុងន័យនេះ, ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ សម្តែងនូវការកោត-សរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះនិយ័តករគណនេយ្យ និង សវនកម្ម នៃអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ, ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ដៃគូច្រើនផ្សេងទៀត, ដែលបានសហការរៀបចំទិវាជាតិ ដ៏មានសារៈសំខាន់នេះឡើង ប្រកបដោយភាពអធិកអធម នាថ្ងៃនេះ ។

     ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការកោតសរសើរចំពោះនិយ័តករ គណនេយ្យ និងសវនកម្មនៃអាជ្ញាធរសេវវាហិរញ្ញវត្ថុមិនមែនធនាគារ ,វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ,និងសមាគមគនេយ្យជំនាញ ACCA ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានយកចិត្តទុកដាក់ខិតខំលើកស្ទួយអនុលោមភាព និងជំរុញអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើនគួរអោយកត់សម្គាល់រហូតដល់បច្ចុប្បន្ន។

ទាញយកខ្លឹមសារសន្ទរកថា របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងស្រុងខាងក្រោម៖






អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំបូកសរុបការងាររបស់ក្រុមជំនាញបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥

        នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុប «លទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥» ជាមួយក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Jochen M. Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅ កម្ពុជា, ឡាវ និងវៀតណាម ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និងសហការីពាក់ព័ន្ធ។

       លោក Kenichiro Kashiwase, ប្រធានក្រុមបេសកកម្ម, បានជម្រាបជូនពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនគោកកម្ពុជា-ថៃ។ យ៉ាងណាមិញ, ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ, បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនការកំណើនក្នុងឆ្នាំ ២០២៥ និងរយៈពេលមធ្យមខាងមុខ, កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ២)-ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ៣)-ភាពតានតឹងនៃជម្លោះព្រំដែនគោក កម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និង ៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុ ជាដើម។

        ជាមួយគ្នានេះ, លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះ, ការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការអន្តរាគនម៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ (mixed policy) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ។

        ជាមួយនឹងការថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមជំនាញការបេសកកម្ម Article IV, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើការកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន (growth trend) និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ២០២៥ បើទោះជាទំហំ (magnitude) និងការរំពឹងទុករយៈពេលខាងមុខនៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារជម្លោះតាមព្រំដែនគោកកម្ពុជា-ថៃ និងបងប្អូនពលករដែលវិលត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធដូចជាការបង្កើនផលិតភាព, ការលើកកម្ពស់សមត្ថភាពពលកម្ម, ការពង្រឹងអភិបាលកិច្ច, ការបង្កើនបរិយាកាសទាក់ទាញវិនិយោគ, និងការធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

        ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀត ចំពោះក្រុមជំនាញការបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់កម្ពុជាក្នុងការបន្តដំណើរលើមាគ៌ានៃកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងចីរ-ភាព ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation - CODEL)

    នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation - CODEL) ដឹកនាំដោយ លោកជំទាវ Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពី ឯកឧត្តម បណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និង ឯកឧត្តម Suhas Subramanyam សមាជិក សភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ ។

     ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (CODEL) មកកាន់កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាន និង កំពុងរីកលូតលាស់ ក្នុងរយៈកាលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដ-ប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល ។ ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀង ពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ។

     ផ្សារភ្ជាប់ទៅនឹងអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូតក្នុងរយៈពេល ៧៥ ឆ្នាំ នៃប្រទេសទាំងពីរ, ឯក-ឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងនាមជាដៃគូ-ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម ។ ក្នុងនោះផងដែរ, ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ ២០២៩, កម្ពុជាបានស្នើឱ្យសហរដ្ឋអាម៉េរិកផ្តល់នូវជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព ស្ថាប័ន ក្នុងដំណាក់កាលអន្តរកាលនេះ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ ។

     ឆ្លៀតក្នុងឱកាសនេះ, លោកជំទាវប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែល តែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន ។ ទន្ទឹមនេះ លោកជំទាវប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថាសហរដ្ឋអាម៉េរិក និងកម្ពុ ជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការ ធ្វើបរិវត្តកម្មឌីជីថល, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត, និងការលើកកម្ពស់បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួម សហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហាអន្តោប្រវេសន៍ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌ ។

    ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងជូនពរ លោកជំទាវ Beth Van Duyne និងគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការមក បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។

 







អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែសីហា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការពិនិត្យ និងការគ្រប់គ្រងការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត»

    ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ កញ្ញា កាន បុប្ជា ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការពិនិត្យ និងការគ្រប់គ្រងការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.)» ក្រោមអធិបតីភាព ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា
    ឯកឧត្តមបានចែករំលែកពីបទពិសោធន៍នៃការចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រមទាំងបកស្រាយនូវរាល់ចម្ងល់ និងបញ្ហាប្រឈមនានា ដែល អ.គ.វ.រ.ខ. បានជួបប្រទះពេលអនុវត្តកិច្ចការជាក់ស្តែង សំដៅធ្វើយ៉ាងណាឱ្យ អ.គ.វ.រ.ខ. អាចដំណើរការចុះបញ្ជី និងផ្តល់ការលើកទឹកចិត្តជូនគម្រោងវិនិយោគ ប្រកបដោយប្រសិទ្ធភាព ភាពជឿជាក់ និងទទួលបានលទ្ធផលតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល។
    សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាសភាពមកពី អ.គ.វ.រ.ខ. ចំនួន១០ នៃរាជធានី-ខេត្ត សរុបប្រមាណ ១៥០រូប។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី ជូនដល់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ
    នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ,លោក វណ្ណាស៊ាងឃី មន្ត្រីការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងកញ្ញា មាស សុខគាង មន្ត្រីការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី ជូនដល់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

    សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការសហការ និងគាំទ្រពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងបណ្ដុះបណ្ដាលពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ហៅកាត់ថា ប្រព័ន្ធ SARMIS) ជំនាន់ថ្មី បន្ថែមទៀតដល់មន្រ្តីបង្គោលនៃអាជ្ញាធរកាន់កាប់ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី ឱ្យកាន់តែមានភាពស្ទាត់ជំនាញ បន្ទាប់ពីប្រព័ន្ធជំនាន់ថ្មីនេះ ត្រូវបានប្រកាស់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដល់អាជ្ញាធរកាន់កាប់ដែលជាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ បន្ថែមពីនេះ, ក៏បណ្តុះបណ្តាលគ្រូបង្គោលនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីត្រៀមខ្លួនបណ្តុះបណ្តាលបន្ត នៅពេលដែលប្រព័ន្ធ SARMIS ជំនាន់ថ្មី នឹងត្រូវពង្រីកការប្រើប្រាស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងពេលឆាប់ៗ ខាងមុខ។

    ការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺជាអាទិភាពមួយនៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីឆ្ពោះទៅបង្កើនគណនេយ្យភាពសមិទ្ធកម្ម ដែលជាគោលដៅចម្បងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងកម្មវិធីបិទសិក្ខាសាលា, ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានលើកឡើងអំពីសមិទ្ធផលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមករបស់រាជរដ្ឋាភិបាល ពិសេស វឌ្ឍនភាពគន្លឹះនៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដោយក្នុងនោះ បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនៃអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវរួមចំណែកធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដោយចូលរួមអនុវត្តរាល់ច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាពនានា ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការធានារ៉ាប់រងជាកាតព្វកិច្ច"
    ត្បូងឃ្មុំ៖នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានជួយសម្របសម្រួល ក្រុមការងារនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នៅខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក. និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងតំណាងសមាជិកក្រុមការងារអន្តរក្រសួង តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរមាន សមត្ថកិច្ច និងគ្រឹះស្ថានឯកជនផងដែរ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុងស្តីពីការបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥

    នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥  ,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង"ដើម្បីបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥" ជាមួយលោកអនុប្រធានមន្ទីរ លោក/លោកស្រីប្រធាន អនុប្រធានការិយាល័យ និង​មន្ត្រីក្រោមឱវាទទាំងអស់ ដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការអនុវត្តការងារអោយទាន់ពេលវេលា ធ្វើការដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅការងារបន្តរបស់ការិយាល័យជំនាញនីមួយៗ។

    បន្ថែមលើនេះ លោកប្រធានមន្ទីរ បានអោយមន្ត្រី ធ្វើបទបង្ហាញ ស្តីពីកិច្ចប្រជុំផ្សេងៗដែលបានចូលរួម ក្រោមចាត់តាំងរបស់លោកប្រធាន លើកទ្បើងយកមកចែករំលែកជូនមន្ត្រីទាំងអស់គ្នាផងដែរ មានដូចជា៖

លោក ជិន សុខនៅ ធ្វើបទបង្ហាញស្តីពី៖ ប្រជុំពិគ្រោះយោបល់លើរបាយការណ៍ “ការពង្រឹងលំហរហិរញ្ញវត្ថុសាធារណៈពី ទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ” ។

លោក គុង ឆៃអេង ធ្វើបទបង្ហាញស្តីពី៖ ប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបច្ចុប្បន្នភាពសូចនាករពាក់ព័ន្ធនឹងការធ្វើបណ្ណកម្ម សិទ្ធដីរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កញ្ញា ថន ចាន់ធី ធ្វើបទបង្ហាញស្តីពី៖ សិក្ខាសាលាស្តីពី “ការផ្សារភ្ជាប់ការអនុវត្តក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍធនធាន មនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា” ។

លោក វណ្ណា ស៊ាងឃី ធ្វើបទបង្ហាញស្តីពី៖ វគ្គបណ្តុះបណ្តាលស្តីពីជំនាញ KPI “KPI Professional” ។

លោក គុង ឆៃអេង ធ្វើបទបង្ហាញស្តីពី៖សិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពី “ដំណើរការសិក្សាប្រមូលព័ត៌មាន និងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ដើម្បីរៀបចំគោលនយោបាយម្រេចកម្ពុជា” ។

លោក ជិន សុខនៅ ធ្វើបទបង្ហាញស្តីពី៖ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក។

កញ្ញា កាន បុប្ផា ធ្វើបទបង្ហាញស្តីពី៖ សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្តីពី ការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ប្រចាំឆ្នាំ២០២៤ ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត

    នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានជួយសម្របសម្រួលរៀបចំ "កិច្ចប្រជុំស្តីពី ការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ប្រចាំឆ្នាំ២០២៤ ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ " ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន ថាណូ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញអ្នកពាក់ព័ន្ធ សរុបចំនួន ១៥០នាក់។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាគតិយុត្តនានាជាធរមាន ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ជាច្រើន ជាពិសេស កម្មវិធីកំណែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈរហូតទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរ ស្របទៅតាមកម្មវិធីកំណែទម្រង់ជាអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។

    ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដូច្នេះក្នុងនាមអង្គភាពដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ជូនរដ្ឋ ដែលគ្រប់អង្គភាព ត្រូវរៀបចំកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំ ក្នុងន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្ដសិទ្ធភាព និងគណនេយ្យភាព។

    ឯកឧត្តមក៏បានស្នើដល់មន្ដ្រីពាក់ព័ន្ធនៅថ្នាក់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ ពិសេសគឺទីតាំងដីរដ្ឋ ដែលពុំទាន់បានចុះក្នុងសៀវភៅបញ្ជីសាពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវយកមកចុះក្នុងបញ្ជី និងត្រូវរៀបចំនីតិវិធីធ្វើប័ណ្ណសំគាល់កម្មសិទ្ធិអោយបានចប់សប់គ្រប់ ដើម្បីជៀសវាងការរំលោភកាន់កាន់ និងបាត់បង់ជាយថាហេតុ។

លោក ម៉ុន ថាណូ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ ទ្រព្យសម្បត្តិរដ្ឋទាំង ជាកត្តាដ៍សំខាន់ ក្នុងការកំណត់គុណភាព និងវិសាលភាពនៃការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលរបស់អាជ្ញាធរកាន់កាប់ ឬអង្គភាពប្រើប្រាស់ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ និងថែទាំ ព្រោះថា ប្រសិនបើយើងថែទាំ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះបានល្អ នោះការបំពេញការងារប្រចាំថ្ងៃរបស់អង្គភាព នឹងអាចប្រព្រឹត្តិទៅដោយរលូន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺយើងបានចូលរួមចំណែកកាត់បន្ថយចំណាយរបស់អង្គភាពក្នុងការទិញ    សំភារៈប្រើប្រាស់ថ្មីបន្ថែមទៀតបានមួយផ្នែកធំ។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនបានថែទាំ និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះមិនបានល្អ នោះការបំពេញការងារប្រចាំថ្ងៃក៍មិនបានល្អដែរ ហើយការចំណាយរបស់អង្គភាពក្នុងការទិញសំភារៈប្រើប្រាស់ថ្មីនឹងកើនឡើង។

    លោក ម៉ុន ថាណូ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មរដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានអនុវត្តកិច្ចការងារទទួលបានលទ្ធផលល្អនាពេលកន្លងមក និងសំណូមពរឱ្យខិតខំអនុវត្តកិច្ចការងារនេះបន្ថែមទៀត។

តាមរបាយការណ៍របស់លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានបង្ហាញថា៖ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ សរុបមានចំនួន ១០៤អង្គភាពបានរៀបចំបញ្ជីសារពើភណ្ឌរួចរាល់មានចំនួន៩២មន្ទីរ-អង្គភាពស្មើ ៨៨% និងបន្តរៀបចំអោយបានរួចរាល់នាពេលខាងមុខ ដោយឡែកទីតាំងដីរដ្ឋសរុបចំនួន ១០៥២កន្លែង បានធ្វើប័ណ្ណកម្មសិទ្ធិរួចចំនួន ៧៨៨កន្លែង ស្មើនឹង៧៥% និងកំពុងបន្តស្នើសុំប័ណ្ណកម្មសិទ្ធិចំនួន ២៦៤កន្លែង ស្មើនឹង ២៥%ផងដែរ៕

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំ ដើម្បីពិគ្រោះយោបល់អំពី ទិសដៅ និងជំហាននៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋានថវិកាសមិទ្ធកម្ម

    នៅរសៀលថ្ងៃចន្ទ ៤រោច ដល់ព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ  បានអញ្ជើញចូលរួមក្នុង "កិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិគ្រោះយោបល់អំពី ទិសដៅ និងជំហាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋានថវិកាសមិទ្ធកម្ម " ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់  ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. ។
    
    កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលខាធិការដ្ឋាន កសហវ., ឯកឧត្ដមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត។

    កិច្ចប្រជុំនេះមានគោលបំណងចម្បង ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាប្រឈមបច្ចុប្បន្ន និងសំណើជាវិធានការដោះស្រាយ ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងទិសដៅនៃការកែទម្រង់ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋានថវិកាសមិទ្ធកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ, អង្គប្រជុំក៏បានពិគ្រោះយោបល់ អំពីទិសដៅនៃការធ្វើប្រតិភូកម្មមុខងារត្រួតពិនិត្យថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងន័យធានាឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មានភាពបត់បែន ប្រទាក់ក្រឡា និងសាមញ្ញក្នុងការអនុវត្ត ព្រមទាំងធានាបាននូវសង្គតិភាពជាមួយការកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦

    នាថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កញ្ញា ថន ចាន់ធី មន្ត្រីការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានចូលរួម "កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស។ 

    កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានថវិកា តំណាងគ្រប់អង្គភាពថវិកាទាំងថ្នាក់កណ្តាល​ និងថ្នាក់មូលដ្ឋាន ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យនិងចរចាលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ នាពេលខាងមុខ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាព និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

    នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ, លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ  បានអញ្ជើញចូលរួម "កិច្ចប្រជុំ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" ក្រោមអធិបតីដ៏ខ្ពងខ្ពស់របស់ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃនៃ អ.គ.ហ.
    កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបប្រមាណ ១៦០ រូប។
    កិច្ចប្រជុំនេះមានគោលបំណងចម្បង ដើម្បីពិនិត្យវឌ្ឍនភាពសម្រេចបាន និងបញ្ហាប្រឈមកន្លងមក ព្រមទាំងពិគ្រោះយោបល់រកដំណោះស្រាយ ដើម្បីជំរុញឱ្យការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋសម្រេចបានវឌ្ឍនភាពន្ថែមទៀត។ ជារួម អង្គប្រជុំបានឯកភាពឱ្យពិនិត្យនិងកំណត់គោលដៅអនុវត្តបន្តដោយត្រូវបញ្ចូលគោលដៅសូចនាករនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋទៅក្នុងផែនការសកម្មភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (MAP4) ដើម្បីតាមដាននិងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនៅទូទាំងប្រទេសឱ្យចប់សប់គ្រប់ត្រឹមឆ្នាំ២០២៦ស្របតាមវិធានការជំរុញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០២៤ កន្លងទៅ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាស្តីពី ការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ, លោក​ ជិន សុខនៅ  ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានចូលរួម សិក្ខាសាលាស្តីពីការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត សួង ម៉េងគា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសមាគមសហគ្រាស ក្រុមហ៊ុនឯកជន ដែលពាក់ព័ន្ធនឹងវិស័យថ្មអារ សរុបប្រមាណ ៣៦០ រូប។

    កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចម្បង ជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដែលជាធនធានធម្មជាតិដ៏មានតម្លៃ របស់កម្ពុជា ស្របតាមសេចក្តីណែនាំលេខ ០០៦ សហវ.សណន ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ ជូនដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។សិក្ខាសាលានេះក៏ជាវេទិកាជំនួបរវាងរដ្ឋ និងឯកជន ដែលមានក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជាមួយនឹងសមាគមថ្មអារកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, ក្រុមហ៊ុនឯកជន, សហគ្រាសពាណិជ្ជកម្ម និងម្ចាស់អាជីវកម្ម ដែលផ្គត់ផ្គង់ថ្មអារក្នុងស្រុក ដើម្បីកសាងទំនាក់ទំនង និងបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះវិស័យថ្មអារ អំពីស្ថានភាពអាជីវកម្មថ្មអារ យថាប្រភេទថ្មអារ សោភ័ណភាព និងគុណភាពថ្មអាររបស់កម្ពុជា ព្រមទាំងគុណប្រយោជន៍ នៃការចូលរួមប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព។

    ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ វិធានការសំខាន់ៗ និងដំណោះស្រាយបញ្ហាប្រឈម ជាបន្តបន្ទាប់ដូចជា៖
        (១) ការកែសម្រួលអត្រាអាករនាំចេញលើមុខសញ្ញាទំនិញថ្មធម្មជាតិ,
        (២) ការសម្របសម្រួលការផ្តល់សេវា សាធារណៈ នីតិវិធីសម្រាប់ការធ្វើអាជីវកម្ម និងការនាំចេញថ្មអារ ជូនដល់ វិនិយោគិន ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស,
        (៣) ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដ្ឋានរ៉ែ ដូចជា ការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ិនធើណិត នៅតាមបណ្ដាការដ្ឋានរ៉ែឆ្ងាយដាច់ស្រយាល,
        (៤) ការដាក់ចេញនូវវិធានការបញ្ចៀសនូវរាល់ការធ្វើអាជីវកម្មខុសច្បាប់ របស់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ការគេចវេះពន្ធគយពីការនាំចេញថ្មអារ និងការប្រកួតប្រជែងមិនស្មោះត្រង់,
        (៥) ការកាត់បន្ថយនីតិវិធីត្រួតពិនិត្យការនាំចេញផលិតផលថ្មអារ ដោយអនុញ្ញាតឱ្យមន្ត្រីគយ ត្រួតពិនិត្យមិនលើសពី ៥% នៃបរិមាណទំនិញនាំចេញមួយលើកៗ រីឯទំនិញ ៩៥% ទៀត ដែលមិនជាប់កាតព្វកិច្ចត្រួតពិនិត្យ ត្រូវសម្រួលនីតិវិធីឱ្យនាំចេញបានឆាប់រហ័ស,
        (៦) ក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតខ្សែទូរស័ព្ទ Hot Line ដើម្បីទទួល និងដោះស្រាយបញ្ហានានា ជាយថាហេតុ,
        (៧) ក្រសួង ពាណិជ្ជកម្ម ត្រូវសម្រួលនីតិវិធីក្នុងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញមកត្រឹម ២ថ្ងៃ នៃថ្ងៃធ្វើការ។



អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យនិងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
    នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា,លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ  បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យនិងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល ក្រោមអធិបតីដ៏ខ្ពងខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពងខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
    ពិធីប្រកាសនេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួល និងកិច្ចសហការជិតស្និទ្ធរវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌, និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
    ចក្ខុវិស័យនិងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល ឆ្លុះបញ្ចាំងអំពីនិរន្តរភាពជាគោលនយោបាយនៃការកែទម្រង់និងសុខដុមភាពជាយុទ្ធសាស្រ្តនៃកិច្ចការកែទម្រង់ដោយផ្អែកលើសមិទ្ធផលនិងបទពិសោធន៍ ស្របតាមទស្សនវិស័យ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាននូវគោលនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
    ជាពិសេស ចក្ខុវិស័យនេះ នឹងក្លាយជាប្រទីបបំភ្លឺមាគ៌ាប្រសិទ្ធភាពនៃការកែទម្រង់ នៅពេលដែលយុទ្ធសាស្រ្តត្រូវបានកែផ្លាស់ឱ្យក្លាយជាលទ្ធផលជាក់ស្តែងជាឧត្តមប្រយោជន៍ដល់ស្ថាប័នសាធារណៈ សេវាសាធារណៈ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
    ពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យនិងយុទ្ធសាស្ត្រ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី, ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន, ការដ្ឋានកែទម្រង់ទាំង៥, គណៈអភិបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត, និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៥០០រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីសំណេះសំណាលជាមួយនិវត្តជននៅខេត្តត្បូងឃ្មុំ
    នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ៖ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ,សមាគមសង្គហៈមិត្តបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ"ពិធីសំណេះសំណាលជាមួយនិវត្តជននៅខេត្តត្បូងឃ្មុំ" ក្រោមអធិបតីភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្មវិធីនេះមាននិវត្តជនចូលរួមចំនួន ១៥ រូប (ស្រី្ត ២ រូប) នឹងមានការផ្ដល់អំណោយ ការសួរសុខទុក្ខ និងជូនថវិកាផងដែរ។
គោលបំណងនៃការរៀបចំកម្មវិធីគឺដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិកមន្រ្ដីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យកាន់តែរីកចម្រើន និងរឹងមាំ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
FMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបាននិងកំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា តែងតែផ្តោតការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និង ការតម្រង់ទិសដ៏ខ្ពង់ខ្ពស់បំផុតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង នយោបាយ ។ ស្របតាមចក្ខុវិស័យនេះ នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ ២០២៥-២០២៨ (BSRS)” កាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, បានគូសបញ្ជាក់ថា “បើគ្មានការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), រាជរដ្ឋាភិបាលនឹងមិនអាចសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល នោះទេ” ។ ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” ។

    កម្មវិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ គឺ ទី១-ប្រកាសជាផ្លូវការនូវការដ្ឋានដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ជាមួយនឹងក្រុមការងារ ដោយការដ្ឋានទាំងនោះនឹងត្រូវចូលរួមអនុវត្តតាមរំហូរ នៃកិច្ចសហការនានាជាបន្តបន្ទាប់សម្រាប់ឈានទៅប្រើប្រាស់ FMIS ឬ អនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ។ ទី២-ការរៀបចំឱ្យមានការបញ្ជ្រាបការយល់ដឹងក្នុងកម្រិតបឋមជូនដល់ថ្នាក់ដឹកនាំ និង មន្រ្តីនៅតាមការដ្ឋានដែលត្រូវដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS ដើម្បីជ្រាបច្បាស់អំពីកិច្ចការបន្តផ្សេងៗទៀតក្នុងឆ្នាំ ២០២៥ នេះ និង ត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ FMIS ជាផ្លូវការនាពេលខាងមុខ គឺនៅក្នុងឆ្នាំ២០២៥ នេះ និង ដើមត្រីមាសទី១ ឆ្នាំ២០២៦ សម្រាប់រៀបចំ គ្រប់គ្រង និង អនុវត្តថវិការបស់ស្ថាប័នខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ ។

    ថ្លែងក្នុងកម្មវិធីខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ស្របតាម “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥” និង “ផែនការសកម្មភាពរួមដំណាក់កាលទី៤ ឆ្នាំ ២០២៣-២០២៧ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” FMIS បានចូលរួមចំណែកកសាងភាពជឿជាក់ឡើងវិញ និង អភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកមន្រ្តីរាជការគ្រប់កម្រិត ដើម្បីទទួលស្គាល់ និង ចាប់យកបរិវត្តកម្មឌីធីថលសម្រាប់កិច្ចការប្រចាំថ្ងៃក្នុងការផ្តល់សេវាសាធារណៈនានា ។

    ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន FMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបាននិងកំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ជំរុញដល់ការធ្វើវិមជ្ឈការនៃការគ្រប់គ្រង និង អនុវត្តថវិកា ជូនដល់អង្គភាពថវិកាផ្ទាល់ តាមរយៈការពង្រីកការដាក់ឱ្យអនុវត្ត FMIS ទៅដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងការដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជាជំហានៗ ដើម្បីមានលទ្ធភាព គ្រប់គ្រង ចាត់ចែង និង ទទួលខុសត្រូវលើថវិការបស់ខ្លួនផ្ទាល់ តាមរយៈការអនុវត្តនីតិវិធីទូទាត់កាន់តែងាយស្រួល រហ័សតាមបែបឌីជីថល និង សម្រួលដល់ការផ្តល់សេវាសាធារណៈរបស់អង្គភាពជំនាញនីមួយៗឱ្យបានកាន់តែមានគុណភាព និង ទាន់ពេលវេលា  ។

    មុននឹងបញ្ចាប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមនូវសាវតា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានវត្តមានតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ។ ក្នុងនោះដែរ FMIS បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរនីតិវិធីអនុវត្តការងារដែលមានភាពស្មុគស្មាញ គឺ ការដំណើរការឯកសារដោយដៃដែលមានច្រើនជំហាន និង ត្រូវចំណាយរយៈពេលយូរ ដោយប្រែក្លាយមកការអនុវត្តតាមបែបឌីជីថលជំនួសវិញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តទៀតថា រាល់ការផ្លាស់ប្តូរដែលទទួលបានលទ្ធផលជោគជ័យ រមែងតែងតែមានការចូលរួមបេ្តជ្ញា ការលះបង់នូវការផ្លាស់ប្តូរ របៀបរបបនៃការអនុវត្តការងារ ភាពអសកម្មដែលមិនបានផ្តល់តម្លៃបន្ថែម មកព្រមទទួលយកនូវការផ្លាស់ប្តូរដែលមានគុណភាព និង ប្រសិទ្ធភាពដល់ការសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិជាធំ  ។ ជាក់ស្តែងសមិទ្ធិផលដែលក្រុមការងារ FMIS សម្រេចបានជោគជ័យលើការប្រែក្លាយនីតិវិធីដោយដៃ មកជាការប្រើប្រាស់ FMIS គឺពិតជាទទួលបាននូវអត្ថប្រយោជន៍គួរឱ្យសម្គាល់ ដែលនីតិវិធីកាន់តែមានលក្ខណៈខ្លី សាមញ្ញ ឆាប់រហ័ស និង មានតម្លាភាព ប្រសិទ្ធភាពខ្ពស់ មានការទទួលស្គាល់ និង ពេញចិត្តពីបណ្តាក្រសួង-ស្ថាប័នដែលបាននិងកំពុងអនុវត្ត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់អនុសាសន៍ជំរុញ និង ស្នើឱ្យថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ បន្តចូលរួមចំណែក និង សហការយ៉ាងហ្មត់ចត់ក្នុងកិច្ចការទាំងអស់នេះតទៅមុខទៀត ដើម្បីរួមគ្នាក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ ។

    ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បាន “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” ព្រមទាំងផ្តល់អនុសាសន៍ដល់អ្នកពាក់ព័ន្ធឱ្យបន្តកិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការពិនិត្យ និង រៀបចំផ្តល់ឈ្មោះមន្ត្រីមុខងារពាក់ព័ន្ធសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីឱ្យការដាក់ឱ្យអនុវត្តការងារដំណើការដោយរលូន និង មានប្រសិទ្ធភាព ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង មានការទទួលខុសត្រូវ ។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ននេះ ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS សរុបមានចំនួន  ៣0៥ ការដ្ឋាន, មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨ មុខងារ, សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ១៦ ប្រព័ន្ធ, របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៦៦ របាយការណ៍ និង អ្នកប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣.២១៨ រូប ។ ដោយឡែកសម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS Portal ជំនាន់ទី១ មានចំនួន ១.៨៧០ ការដ្ឋាន និង អ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន ៣.៣៧២ រូប ។

    សូមបញ្ជាក់ផងដែរថា កម្មវិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៥, នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំជាន់ខ្ពស់, តំណាងដៃគូអភិវឌ្ឍ, និង លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
វគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញ KPI "KPI Professional"

    ភ្នំពេញ៖នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ , លោក វណ្ណា ស៊ាងឃី មន្ត្រីការិល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានចូលរួម "វគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញ KPI "KPI Professional" ដែលរៀបចំឡើងដោយ អ.គ.ហ. សហការជាមួយវិទ្យាស្ថាន KPI Institute ជូនគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។

    វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់អង្គភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មគន្លឹះ និងវិធីសាស្ត្រវាយតម្លៃសមិទ្ធកម្ម សម្រាប់ជាមូលដ្ឋានអនុវត្តក្របខ័ណ្ឌស្ដីពីការគ្រប់គ្រងសមិទ្ធកម្មបច្ចុប្បន្នកម្ម។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាស្តីពីការផ្សារភ្ជាប់ការអនុវត្តក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
    សៀមរាប៖ នាថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥​ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប, លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ អមដំណើរដោយមន្ត្រីជំនាញចំនួន២នាក់ បានចូលរួមសិក្ខាសាលាស្ដីពី "ការផ្សារភ្ជាប់ការអនុវត្តក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
    សិក្ខាសាលា បានប្រព្រឹត្តទៅដោយមានការចូលរួមជាវាគ្មិនកិត្តិយសតំណាងក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើប្រធានបទ "ការផ្សារភ្ជាប់ការអនុវត្តការងារក្នុងក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា" ក្រោមការដឹកនាំដោយឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមជាមួយការចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ឈាង ដាមី អគ្គលេខាធិការរង និងវាគ្មិនកិត្តិយសតំណាងក្រសួងមុខងារសាធារណៈរួមមាន លោក ស៊្រាង ផានិត និងលោក លន គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ព្រមទាំងលោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
     បន្ទាប់ពីបទបង្ហាញរបស់ លោក អៀង គឹមលីន លើប្រធានបទខាងលើ ក៏មានការបើកវេទិការពិភាក្សា និងសំនួរ-ចម្លើយ និងបានដោះស្រាយលើរាល់ចម្ងល់ និងមតិយោបល់ដែលសមាជិកអង្គសិក្ខាសាលាបានលើកឡើង ក្នុងន័យដោះស្រាយបញ្ហា និងពិគ្រោះយោបល់លើការរៀបចំប្រព័ន្ធការងារក្នុងក្របខណ្ឌកែទម្រង់ថ្មីបន្ថែមទៀត។ 
    សិក្ខាសាលាខាងលើ បានបិទបញ្ចប់ដោយជោគជ័យក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៦ របស់អគ្គលេខាធិការដ្ឋាន កសហវ. និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥

     ភ្នំពេញ៖នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ,លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានចូលរួមកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៦ របស់អគ្គលេខាធិការដ្ឋាន កសហវ. និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស។

    កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអង្គភាពថវិកាថ្នាក់កណ្តាល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រុមការងារថវិកាកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងរៀបចំវេចខ្ចប់តួលេខថវិកាឆ្នាំ ២០២៦ ឲ្យមានភាពសមរម្យ និងត្រូវតាមតម្រូវការយុទ្ធសាស្ត្ររបស់ក្រសួង។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
កម្ពុជានិងសហរដ្ឋអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ

    នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ឯ.ឧ.អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីអោយបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត ។

    សារៈសំខាន់ៗក្នុងកិច្ចជំនួបពិភាក្សានេះ រួមមាន៖

    1.ពង្រឹងសហប្រតិបត្តិការទ្វេភាគី
        .បង្កើនកិច្ចសហការនៅផ្នែកសេដ្ឋកិច្ច, វិនិយោគ និងអភិវឌ្ឍន៍សង្គម។
        .សហរដ្ឋអាមេរិកត្រូវបានចាត់ទុកជាដៃគូសហការដ៏សំខាន់ និងទីផ្សារធំមួយសម្រាប់កម្ពុជា។
    2.គោលដៅសេដ្ឋកិច្ចរបស់កម្ពុជា
        .ចាកចេញពីស្ថានភាព “ប្រទេសមានកំណើនអភិវឌ្ឍតិចតួច” នៅឆ្នាំ ២០២៩។
        .ក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០។
    3.ការពិភាក្សាលើបញ្ហាសន្តិសុខសេដ្ឋកិច្ចឌីជីថល
        .បទល្មើសឆបោកអនឡាញ(Scams), សន្តិសុខអ៊ីនធឺណិត(Cyber Security) និងហិរញ្ញវត្ថុឌីជីថលដែលជះឥទ្ធិពលលើការវិនិយោគ។
    4.ការផ្ដល់ជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក
        .ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
    5.ការចរចាពន្ធគយបដិការ (Reciprocal Tariffs)
        .កម្ពុជាបានរៀបចំក្រុមការងារ ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដើម្បីចូលរួមចរចាជុំទី២នៅសហរដ្ឋអាមេរិក។
    6.វិធានការប្រឆាំងការក្លែងបន្លំដើមកំណើតទំនិញ
        .ចេញប្រកាសអន្តរក្រសួងសម្រាប់ទប់ស្កាត់ និងធានាតម្លាភាពក្នុងការនាំចេញទៅទីផ្សារអាមេរិក។

  នៅចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ចំពោះការគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហប្រតិបត្តិការទ្វេភាគីជាបន្តបន្ទាប់។





អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦

    ត្បូងឃ្មុំ៖នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរតនាគារខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។

    អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), កសហវ បានដាក់ចេញសារាចរស្តីពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ កាលពីខែ មករា ឆ្នាំ ២០២៥ ដែលក្នុងនោះ បានកំណត់អំពីពេលនៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ​​រយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និង ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ សម្រាប់ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា (ផ.យ.ថ) និង​ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចររួមតែមួយ ដើម្បីដាក់ជូននាយករដ្ឋមន្រ្តីពិនិត្យ​ និងសម្រេចនៅក្នុងខែ ឧសភា។

    ដោយផ្អែកលើក្របខ័ណ្ឌខាងលើ, សារាចរស្តីពីការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៦-២០២៨ និងការ-រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ត្រូវបានដាក់ចេញដើម្បីផ្តល់   មគ្គទ្ទេសក៍បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង ស្ថាប័ន, មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោម-ជាតិ (សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និង   វិស័យអប់រំ)។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប, គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ប.ទ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ» ក្នុងគោលបំណងផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ជូនគ្រប់អង្គភាពប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅពង្រឹងការអនុវត្ត និង ធានាអនុលោមភាព នៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ជាពិសេស សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, នីតិវិធីនៃការចុះបញ្ជីដីរដ្ឋ, និង នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបង្គោល តំណាងគ្រប់អង្គភាពប្រើប្រាស់ក្រោមឱវាទ និង ក្រោមអាណាព្យាបាល របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ រូប ។
ថ្លែងក្នុងសិក្ខាសាលានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ក្រោមចក្ខុវិស័យប្រកបដោយភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង គោលនយោបាយនានា ព្រមទាំងបានកសាង និង ដាក់ឱ្យអនុវត្តនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ឬ ហៅកាត់ថា SARMIS) ដែលប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់នៅគ្រប់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និង អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា កន្លងមក, គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ណែនាំអំពីរបៀបនៃ ការប្រើប្រាស់ និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ចំនួន ២ លើក រួចមកហើយ ។ ដោយឡែក, សិក្ខាសាលានាពេលនេះ នឹងផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗ ចំនួន ៣ ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមាន៖ ១. ការពង្រឹងប្រសិទ្ធភាព និង គុណភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ២. លក្ខខណ្ឌ និង នីតិវិធី នៃការចុះបញ្ជីដីរដ្ឋ និង ៣. នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និង ប្រើប្រាស់លើទ្រព្យសម្បត្តិរបស់រដ្ឋ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា សិក្ខាសាលាលើកនេះ មានភាពខុសប្លែកពីការរៀបចំលើកមុនៗ ដោយហេតុថា ក្រុមការងារលេខាធិការដ្ឋាន បានសម្រួច និង ដកស្រង់បទពិសោធន៍នៃការអនុវត្តការងារជាក់ស្តែង ដែលបាន និង កំពុងអនុវត្តផ្ទាល់ ដើម្បីយកមកពិភាក្សា ដាក់ចេញជាផែនការសកម្មភាព និង ស្រាយបំភ្លឺនូវរាល់ចម្ងល់របស់អង្គភាពប្រើប្រាស់ បន្ទាប់មកនឹងដាក់ចេញរួមគ្នានូវទិសដៅអនុវត្តការងារ សម្រាប់ជំហានបន្ទាប់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក របស់ក្រុមការងារ គ.ប.ទ. ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលជាស្ថាប័ននិម្មាបនករ តែងតែផ្តល់កិច្ចសហការខ្ពស់ និង ជិតស្និទ្ធជាមួយក្រុមការងារ គ.ប.ទ. ក្នុងទិសដៅជំរុញការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួង ប្រកបដោយវឌ្ឍនភាពគួរជាទីមោទនៈ ។
ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹក និង ផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើកកម្ពស់ការកសាងសមត្ថភាព និង ពង្រឹងភាពជាម្ចាស់ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស ជំរុញការអនុវត្តក្របខ័ណ្ឌបទដ្ឋានគតិយុត្ត ក៏ដូចជាគោលការណ៍នានា សំដៅធានាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
ច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (ក្នុងទម្រង់ថវិកាពលរដ្ឋ-Citizen Budget Format)






អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
យុទ្ធសាស្រ្ត ស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨






អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីប្រគល់កុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ “យុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨”
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ “យុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨”, នាព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥, នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤

នាព្រឹកថៃ្ងព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨, ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបើកនៃកិច្ចប្រជុំ “ត្រួតពិនិត្យប្រចាំឆ្នាំ ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០ នាក់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងបរិការណ៍ ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សនវិជ្ជា កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី ធ្វើបណ្ដើរ, រៀនបណ្ដើរ, និង កែលម្អបណ្ដើរ» នៅតែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ ។ ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បន្តចាត់ទុកការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ ព្រមទាំងបាននិងកំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម » ឲ្យបានពេញលេញ និងសាបព្រោះវប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ច នៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈ ជាបណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បង ពោលគឺ ប្រព័ន្ធនេះ តម្រូវឲ្យស្ថាប័នសាធារណៈ បំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផល ស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន ។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជា ឧបករណ៍ដ៏ចាំបាច់ ក្នុងការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់, ម្ខាង, សម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ និង ម្ខាងទៀត, សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅ សម្រេចបាន នូវមហិច្ឆតាផ្ទាល់របស់កម្ពុជា ។

ទន្ទឹមនឹងនេះ តំណាងដៃគូអភិវឌ្ឍ ក៏បានអបអរសាទរចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្តេជ្ញាបន្តផ្ដល់ការគាំទ្រប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បីសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាព គន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្ដែងនិយម និង អាចសម្រេចបាន ស្របតាមស្ដង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និង ភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់ និងសកលលោក ។ បន្ថែមពីនេះ ដោយការងារកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឈានដល់ដំណាក់កាលដែលត្រូវអនុវត្ត “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ក្នុងឆ្នាំខាងមុខ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ លើទិសដៅការងារសំខាន់ៗមួយចំនួន រួមមាន៖ ១) ការបំពេញលក្ខខណ្ឌអប្បបរមា ដែលជាមូលដ្ឋានសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម; ២) ការពង្រឹងយន្តការគៀរករចំណូល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងការគ្រប់គ្រងបំណុលសាធារណៈ ឱ្យមានចីរភាព; ៣) ការបន្តបង្កើនចំនួនអង្គភាពថវិកាសមស្រប និង ការបន្តធ្វើស្វ័យប្រវត្តិកម្ម នៃ FMIS; ៤) ការបន្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ; ៥) ការពង្រឹងនូវការគ្រប់គ្រងការវិនិយោគសាធារណៈ; ៦) ការបន្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ; ៧) ការពង្រឹង និង ការកែលម្អការគ្រប់គ្រង និង អភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ; ៨) ការបន្តលើកកម្ពស់ភាពប្រទាក់ក្រឡា ក្នុងចំណោមការដ្ឋានកែទម្រង់គន្លឹះៗ របស់រាជរដ្ឋាភិបាល; ៩) ការបន្តលើកស្ទួយតម្លាភាព; ១០) ការពិនិត្យលទ្ធភាព ក្នុងការបញ្ជ្រាបការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតង ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ; និង ១១) ការបន្តជំរុញការអនុវត្ត និង ការដាក់ចេញ នូវវិធានការកែតម្រូវចំពោះការងារអាទិភាព ដែលមានវឌ្ឍនភាពយឺត ដូចត្រូវបានកំណត់ក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៤ និង ផែនការសកម្មភាពលម្អិតរបស់អង្គភាព និងស្ថាប័នសាមី។

មុននឹងបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងផ្តល់មូលវិចារដ៏ថ្លៃថ្លាចំពោះសហការី នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី- ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដែលបានខិតខំជំរុញអនុវត្តសកម្មភាព ទាំងឡាយនៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតសម្រេចបានលទ្ធផលល្អ គួរឲ្យកត់សម្គាល់។ បន្ថែមពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ, យូនីសេហ្វ, រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័នអន្តរជាតិផ្សេងទៀត ដែលបាននិងកំពុងបន្តផ្តល់ជំនួយ, ទាំងហិរញ្ញវត្ថុ និង បច្ចេកទេស, ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៣ ដំណាក់កាលកន្លងទៅ និង ក្នុងដំណាក់កាលទី ៤ នេះ ៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ប្រពន្ធ័បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រប់គ្រងទិន្នន័យបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី(SARMIS V.2) ជូនមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាថ្ងៃទី ១៧,១៨,២០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ប្រពន្ធ័បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រប់គ្រងទិន្នន័យបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី(SARMIS V.2) ជូនមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដើម្បីបញ្ជ្រាបចំណេះដឹងដល់មន្ត្រីទទួលបន្ទុក ក្នុងការអនុវត្តការងារអោយកាន់មានប្រសិទ្ធភាព។

បទបង្ហាញខាងក្រោមនេះ៖







អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យលើការរៀបចំឯកសារក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា

នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង "ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា" ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

"ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា" ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” និងជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ “ក្របខណ្ឌ” នេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិកសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។

ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះបានដាក់ចេញនូវអភិក្រម ដូចខាងក្រោម៖
. ការកំណត់កំពង់ផែយុទ្ធសាស្រ្តរបស់រដ្ឋ,
. ការកំណត់សសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង ។

ទន្ទឹមនេះ, ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់អាជីវកម្មកំពង់ផែទន្លេ, “ក្របខណ្ឌ” នេះ ក៏បានកំណត់វិធានការចំពោះមុខ និងវិធានការរយៈពេលមធ្យម និងវែង និងផែនការសកម្មភាពជូនក្រសួង-ស្ថាប័នជំនាញផងដែរ ។

ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សាលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ "ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា" នេះ ។

ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុងការផ្តល់យោបល់កែលម្អជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទន្លេជាមួយផ្លូវសមុទ្រ ដែលបានខិតខំដឹកនាំធ្វើការសិក្សាបន្ថែម និងកែសម្រួលស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលកន្លងមកធ្វើឱ្យសេចក្តីព្រាងនៃឯកសារ “ក្របខណ្ឌ” នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ ៕ 








អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៧សហវស្តីពីការអនុវត្តច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ត្បូងឃ្មុំ៖នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៧សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលានៃការអនុវត្តច្បាប់នេះ ជូនដល់គ្រប់មន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត។






អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា

នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥, នៅសណ្ឋាគារ Sun & Moon Riverside, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឯកឧត្តម Driesmans Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក នៃសភាពាណិជ្ជកម្មកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបប្រមាណ ២០០ នាក់។


សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពីបទពិសោធន៍ ឧត្តមានុវត្តជាអន្តរជាតិ លើការរៀបចំនិងការអនុវត្តលទ្ធកម្មសាធារណៈប្រកបដោយចីរភាព និងកសាងសមត្ថភាពជូនភាគីពាក់ព័ន្ធដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ការអនុវត្ត ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ដោយប្រកាន់ភ្ជាប់នូវអភិក្រម៖រួមចិត្ត, រួមគំនិត និងរួមគ្នាធ្វើដោយស្មារតីទទួលខុសត្រូវខ្ពស់»។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
ជំនួបពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុក សេវាកម្មហិរញ្ញវត្ថុជប៉ុន

នារសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សា ការងារជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ ជប៉ុន ស្តីអំពីហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគី នាឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ។ មានវត្តមាននាឱកាសនេះ ក៏មានឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលរួមផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម KATO Katsunobu និងសហការី ដែលបានឆ្លៀតពេលមកជួបពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈ ដែលប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ២០២៣ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ទំនាក់ទំនងជាដៃគូយុទ្ធ-សាស្ត្រ គ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីក ឥតឈប់ឈរ ។ ជាមួយគ្នានេះ, ហិរញ្ញប្បទានពីប្រទេសជប៉ុនទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥត សំណង បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួម ចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ។ លើសពីនេះ, ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន បានរួមចំណែកដល់ការតភ្ជាប់ផ្ទៃ ក្នុងប្រទេសកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុក សេវាកម្មហិរញ្ញវត្ថុ ជប៉ុន បានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និង វិនិយោគផ្ទាល់ពីប្រទេសជប៉ុន ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃហិរញ្ញប្បទានសហប្រតិបត្តិការ របស់ជប៉ុននៅកម្ពុជា ជាពិសេស គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែ អន្តរជាតិ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលារៀន ជាដើម ។ ការចូលរួមចំណែកពី សំណាក់វិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនជប៉ុនផងដែរ បានដើរតួនាទីយ៉ាងសំខាន់ ដល់ការអភវិឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ, ទន្ទឹមនឹង គាំទ្រកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ រដ្ឋាភិបាលជប៉ុនក៏ផ្តោត ការយកចិត្តទុកដាក់ផងដែរ ដល់ការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព ។ និង

ក្នុងឱកាសនេះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យឯកជនគឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាល បាននិងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្តវិទូ ។ ជាមួយគ្នានេះដែរ, វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការដោះស្រាយបញ្ហាប្រឈម នានាដែលវិស័យឯកជនជួបប្រទះ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ប៉ិនប្រសប់, និង គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន បានពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូក ១ និង អាស៊ានបូក ៣ ជាដើម ។ល។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ ជប៉ុន និងសហការី សូមបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ ។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
នាព្រឹក ថ្ងៃទី ១៨ ខែ ធ្នូ គ.ស. ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយបានទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជា ប្រមាណ ១៩២,២ លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និង កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ដូចខាងក្រោម៖
១- “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project)” មានទឹកប្រាក់ឥណទានចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥,៦ លាន ដុល្លារអាម៉េរិក ។ គម្រោងនេះ មានគោលបំណង៖ ១. ស្តារឡើងវិញស្ទឹងស្វាយចេក ស្ដារអាងស្តុកទឹកចំនួន ២៨ កន្លែង បង្កើនសមត្ថភាពចំនួន ៥ កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង ៣. ពង្រឹងដល់ការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង ។
២- “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី ៣ (Bakheng Water Supply Project Phase III, Credit No.2)” គឺជាកញ្ចប់ឥណទានទី ២ ដែលមានទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាម៉េរិក ។ កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឱ្យបាន ១៣០,០០០ម៣ថ្ងៃ, បំពាក់បំពង់មេនាំទឹក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្ដាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
៣- “កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ” ត្រូវជាប្រមាណ ១២,៦ លានដុល្លារអាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១. ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្តុះបណ្តាលផ្សេងៗ, និង ២. ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៍ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈ AFD និង សហភាពអឺរ៉ុប (EU) ។ គម្រោងទាំង ២ នេះ នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចនៅកម្ពុជា ដែលឆ្លើយតបទៅនឹងអាទិភាពនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១” របស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាព វិស័យដឹកជញ្ជូន និងវិស័យទឹកស្អាត, និងការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ។
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី ដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ

នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ គ.ស. ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី ដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, និងនីតិបុគ្គលសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ប្រមាណជិត ៤០០ នាក់។ ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ SARMIS ថ្មីនេះ គឺដើម្បីជួយលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបាន និងកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្រេចបានមក តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា។ សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និង ជាបរិយាកាសចម្បងមិនអាចខ្វះបាន សម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និង ការរីកចម្រើនជឿនលឿនរបស់ជាតិ ក្នុងគ្រប់ផ្នែក, គ្រប់វិស័យ, រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ និង ការកែទម្រង់រចនាសម្ព័ន្ធ និង អភិបាលកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត ផងដែរ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដ៏រឹងមាំ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ ឥតឈប់ឈរ លើមាគ៌ាដ៏ត្រឹមត្រូវ និង ប្រកបដោយក្ដីសង្ឃឹម។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន សម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មី ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ, និងការពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន ជាដើម។ ដោយទទួលស្គាល់ពីសារៈសំខាន់ នៃបច្ចេកវិទ្យាឌីជីថល, កម្ពុជាបាន និងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួមចំណែកដល់ការកសាង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ដើម្បីបន្តដំណើរ ដោយភាពស្វាហាប់ ឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, យើងមានតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍ និង ការកែទម្រង់លើគ្រប់វិស័យ, ពិសេស ការជំរុញលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ជាពិសេស គឺបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.0 និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជាការពិត, នេះគឺជាការសម្រួចបន្ថែម នូវការយកចិត្តទុកដាក់ លើអាទិភាពនៃការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល បន្តពីរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលបានដាក់ឱ្យអនុវត្ត នូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នាខែ ឧសភា ក្នុងឆ្នាំ ២០២១ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ នាខែ មករា ក្នុងឆ្នាំ ២០២២។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារមួយដ៏ធំ និងស្មុគស្មាញ ដែលទាមទារនូវការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និង ស្នើដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈទាំងអស់ បន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាឧត្ដមប្រយោជន៍ជាតិ។ ក្នុងន័យនេះ, SARMIS ជំនាន់ថ្មី, ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃនេះ, នឹងជួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានភាពកាន់តែប្រសើរឡើង, ពោលគឺនឹងដើរតួជាឧបករណ៍មិនអាចខ្វះបាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ការគាំទ្រយ៉ាងសកម្មកន្លងមក និងបានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសហការី ដែលបានអញ្ជើញចូលរួម មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំជាមួយគណៈកម្មការទី ២ និង​ គណៈកម្មការជំនាញនានា នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំថ្នាក់ដឹកនាំ និង មន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ២ និង​ គណៈកម្មការជំនាញនានា នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥, នាព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤, នៅវិមានព្រឹទ្ធសភា ។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំថ្នាក់ដឹកនាំ និង មន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥, នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤, នៅវិមានរដ្ឋសភា ។
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤
នាព្រឹកថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាលើ «ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤» ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។

ផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤, ការអនុវត្តផែនការសកម្មភាពកែទម្រង់ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន បន្តមានចលនការ និងវឌ្ឍនភាពការងារតាមការគ្រោងទុក។ ទោះបីជាកត្តាសេដ្ឋកិច្ចសកល និងភាពស្មុគស្មាញនៃលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកបានផ្តល់ផលរំខានដល់ការប្រមូលចំណូលជារួមរបស់កម្ពុជា តែរំហូរសាច់ប្រាក់ (Cash Flow) របស់រាជរដ្ឋាភិបាលនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នៅអាចគ្រប់គ្រងបានល្អប្រសើរ និងអាចបើកផ្តល់ជាប្រក្រតីសម្រាប់ចំណាយនានា ដូចជាចំណាយបៀវត្សរ៍សម្រាប់មន្ត្រីរាជការ ចំណាយលើប្រតិបត្តិការទំនិញ/សេវា និងចំណាយលើថ្លៃទឹកភ្លើងរបស់គ្រប់ក្រសួង ស្ថាប័ន។ ការណ៍នេះ ឆ្លុះបញ្ចាំងពីតថភាពពិតមួយក្នុងការរក្សាបាននូវភាពជឿទុកចិត្តនៃថវិកា។

ជាក់ស្តែង សកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ក្នុងការបន្តនិរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងនោះ, ការងារកែទម្រង់គន្លឹះៗដែលសម្រេចបាន និងបន្តមានវឌ្ឍនភាពល្អគួរឱ្យកត់សម្គាល់រួមមាន៖ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០២៤-២០២៨ ដែលត្រូវបានអនុម័ត និងវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តផ្សេងទៀតដូចជា យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ឆ្នាំ២០២៤-២០២៨, យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩-២០២៥, យុទ្ធសាស្រ្តកែទម្រង់ការគ្រប់គ្រងវិនិយោគសាធារណៈ ២០២៤-២០២៨, និង យុទ្ធសាស្រ្តការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ជាតិ ២០២៥-២០២៨។ ទន្ទឹមនេះ ការគ្រប់គ្រងប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ ក៏កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការកើនឡើងនូវចំនួនប័ណ្ណកម្មសិទ្ធិថ្មីៗរបស់រាជរដ្ឋាភិបាល ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ត្រូវបានពង្រីកជាបន្តបន្ទាប់ ដល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ហើយដំណើរការនៃមុខងាររបស់ប្រព័ន្ធនីមួយៗត្រូវបានពង្រឹងបន្ថែម ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជារួម, ការត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤ បានបង្ហាញពីការគ្រប់គ្រងបាននូវសមិទ្ធផលសំខាន់ៗនៅក្នុងត្រីមាស បើទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិសេដ្ឋកិច្ច។ ទាំងនេះ ឆ្លុះបញ្ចាំងពីចីរភាព ការទទួលខុសត្រូវ និងការចូលរួមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងភាពប្រទាក់ក្រឡាគ្នានៃកម្មវិធីកែទម្រង់ ដែលប្រកបដោយបរិយាប័ន្ន។

ជាកិច្ចបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ៣ ឆ្នាំ ២០២៤ នេះ និង បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៤ នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅ ដែលបានគ្រោងទុក ។
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការរៀបចំផែនការលទ្ធកម្មសាធារណៈសម្រាប់ឆ្នាំ២០២៥
ត្បូងឃ្មុំ ៖ នាថ្ងៃទី​០១​ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដេីម្បីពង្រឹងការអនុវត្តកិច្ចលទ្ធកម្មឲ្យមានប្រសិទ្ធិភាពខ្ពស់​ ត្រឹមត្រូវ​ និងទាន់ពេលវេលា​ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ​ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការលទ្ធកម្មឆ្នាំ២០២៥ ជាមួយនឹងមន្ទីរ-អង្គភាពជុំវិញខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១១ សហវ.ស.រ.អថ ជូនដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១១ សហវ.ស.រ.អថ ជូនដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលានៃការអនុវត្តច្បាប់ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤។
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណនិងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅក្នុងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ០៤៧ សហវ.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ឱ្យបានទូលំទូលាយជូនដល់អាជ្ញាធរពាក់ព័ន្ធ និងអាជីវករ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើអាជីវកម្មអភិវឌ្ឍអចលនវត្ថុក្នុងខេត្តត្បូងឃ្មុំឲ្យបានល្អប្រសើរ។
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
ជំនួបសម្តែងការគួរសម រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម អ៉ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ឯកឧត្តម អ៉ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ពិភាក្សាលើទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់វិស័យ អប់រំ និងការវិនិយោគនៅកម្ពុជាក្នុងបរិបទយុទ្ធសាស្ត្រ Global Gateway ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ និងបញ្ជាក់ជូនអំពីកិច្ចខិតខំប្រឹងប្រែង និង សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពស្វាហាប់ និងរឹងមាំ ក្នុងនោះ ទោះបីជា ក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្ត្រនយោបាយ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាន និងកំពុងស្ថិតនៅលើគន្លងវិថីដ៏ត្រឹមត្រូវ ដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ អាចនឹងសម្រេចបានក្នុងរង្វង់ ៦% និងបន្តធានាស្ថិរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែក ហិរញ្ញប្បទានលើគ្រប់វិស័យ, ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចសកល តំបន់អឺរ៉ុប ក៏ដូចជាតំបន់អាស៊ីដែលបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសេដ្ឋកិច្ចកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវិធានការនានាដែលកម្ពុជាបានដាក់ចេញ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញបន្ទាប់ពីវិបត្តិនៃការរាលដាលរបស់ជំងឺកូវីដ ១៩ និងភូមិសាស្ត្រនយោបាយ, ដូចជា វិធានការក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការខិតខំពង្រឹងក្នុងការកៀគរចំណូល និងចំណាយសាធារណៈ, ពន្ធដារ, ការគ្រប់គ្រងអថេផរណា និងធនាគារ, ការបង្ករបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ, ជំរុញការនាំចេញ និងកសិកម្ម ជាដើម ។

ឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបង្ហាញជំហរក្នុងការគាំទ្រ និងចូលរួមយ៉ាង សកម្ម ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអប់រំ នៅកម្ពុជា ទាំងក្នុងទម្រង់ជាថវិកាគាំទ្រ និងជំនួយបច្ចេកទេស លោកក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ Global Gateway គឺជា ឧបករណ៍ដ៏មានតម្លៃសម្រាប់ការទាក់ទាញការវិនិយោគរបស់សហភាពអឺរ៉ុប និងជំរុញកំណើនប្រកបដោយចីរភាព៖ “សហភាពអឺរ៉ុបបានបង្ហាញជំហរប្តេជ្ញាចំពោះភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរ បែបបៃតង និងឌីជីថល និងរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ។ យុទ្ធសាស្ត្រវិនិយោគ Global Gateway នឹងក្លាយជាឧបករណ៏របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានៅក្នុងដំណាក់កាលនេះ ។”

ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ សហភាពអឺរ៉ុបដែលគាំទ្រកម្ពុជាដើម្បីការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា, ទាំងផ្នែកបច្ចេកទេស និង ផ្នែកហិរញ្ញប្បទាន, ជាពិសេស ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី ១ “ភាពជឿទុកចិត្តនៃថវិកា” រហូតដល់ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម” នាពេលបច្ចុប្បន្ន ។
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងបញ្ចាំ
ត្បូងឃ្មុំ៖​ ព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៤​ ក្រុមការងារ​ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ​ បានជួបប្រជុំជាមួយមន្ត្រីនៃមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ​ *ក្នុងគោលបំណងដេីម្បីផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងបញ្ចាំ៕
***************
អាចទាញយកលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងបញ្ចាំ​ បានតាមរយះតំណរភ្ជាប់????ខាងក្រោមនេះ
https://rpr.gov.kh
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើការផ្នល់ទិន្នន័យស្តីពីចំនួនមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤,តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការឆ្នាំ២០២៥
នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤  ,ក្រុមការងារ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ - Economics and Finance Institute បានជួបប្រជុំ ជាមួយតំណាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ។
******ក្នុងគោលបំណង******
សិក្សាវាយតម្លៃដើម្បីកំណត់ ៖
-ចំនួនមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤
-តម្រូវការបណ្តុះបណ្តាលវិក្រឹតការ ឆ្នាំ២០២៥
-និងតម្រូវការបណ្តុះបណ្តាលវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧
✍️សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ជូនមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈសម្រាប់គាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព។
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងពីសងខុសច្បាប់គ្រប់ប្រភេទ

ត្បូងឃ្មុំ៖ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក និងឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងពីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរមូលដ្ឋានឃុំ/សង្កាត់ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការពិនិត្យតាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យនៅតាមបណ្តារាជធានី-ខេត្ត

​នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ៖ លោក សុខខន ប្រធាននាយកដ្ឋាន នៃនាយកស្ថិតិ និងវិភាគសេដ្ឋកិច្ច អមដំណើរដោយមន្ត្រីចំនួន៣រូប បានចុះមកសង្កេត ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងខេត្តត្បូងឃ្មុំដែលមានមន្ត្រីតំណាងមន្ទីរពាក់ព័ន្ធចូលរួមដូចជា​ (១)មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , (២)មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ,(៣)មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង(៤)មន្ទីរទេសចរណ៍។

គោលបំណងនៃកិច្ចពិភាក្សា៖​កិច្ចពិភាក្សានេះ នឹងសិក្សាស្វែងយល់ពីការវិវឌ្ឍសំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងប្រមូលធាតុចូលដើម្បីពិនិត្យលទ្ធភាពរៀបចំកម្រងទិន្នន័យសូចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ចតាមវិស័យតាមបណ្តារាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការពង្រឹងយន្តការលើការអនុវត្តការស្រង់វត្តមានដោយស្វ័យប្រវត្តិជំនួសឱ្យការចុះហត្ថលេខាដោយដៃ

ត្បូងឃ្មុំ ៖នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមកពីនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ដឹកនាំដោយលោកស្រី​​ ឥន ដារ៉ា អនុប្រធាននាយកដ្ឋានបុគ្គលិក អមជាមួយមន្ត្រីចំនួន ៥រូប បានចុះមកបំពេញបេសកកម្មនៅមន្ទីរ សហវ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង៖ដើម្បីពង្រឹងយន្តការលើការអនុវត្តការស្រង់វត្តមានដោយស្វ័យប្រវត្តិជំនួសឱ្យការចុះហត្ថលេខាដោយដៃ។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីប្រគល់-ទទួលថវិកាបរិច្ចាគ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយនឹងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអនុញ្ញាតឱ្យ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នាំយកថវិកាបរិច្ចាគលើកទី៤ ចំនួន ១ ៣៣០ ០៣៦ ៧៤៨(មួយពាន់ បីរយសាមសិបលាន សាមសិបប្រាំមួយពាន់ ប្រាំពីររយសែសិប ប្រាំបី)រៀល ឬស្មើនឹងប្រមាណ ៣៣ ម៉ឺនដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគនេះ ក៍ជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ“១ម៉ឺនរៀល១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ លោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀតចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមជាប្រចាំពីសំណាក់ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា វិស័យឯកជន ជាពិសេសបណ្ដាធុរជន និងវិនិយោគិនចិននៅកម្ពុជា ដែលតែងតែបង្ហាញពីស្មារតី និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា ក្នុងការរួមចំណែកជាប្រចាំជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំពារ និងលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៍បានកោតសរសើរ លោកអ្នកឧកញ៉ាប្រធានសមាគម ដែលផ្តួចផ្តើមចលនាកៀរគរការបរិច្ចាគ ចាប់តាំងពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “មូលនិធិគន្ធបុប្ផាកម្ពុជា” កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៍បានបញ្ជាក់ជូនប្រតិភូសមាគមថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្ដេជ្ញាគ្រប់គ្រងថវិកាបរិច្ចាគឱ្យមានតម្លាភាពបំផុត ដើម្បីធានាថា រាល់ថវិកាបរិច្ចាគទាំងអស់ នឹងបម្រើជាប្រយោជន៍របស់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះដែលទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប និងដោយមិនធ្វើឱ្យថវិកានេះបាត់បង់សូម្បីតែមួយរៀលឡើយ។

ជាការឆ្លើយតប, លោកអ្នកឧកញ៉ា ពុង ឃាវសែ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកិច្ចខិតខំ ការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាព និងសុខភាពកុមារនៅកម្ពុជា តាមរយៈ “មូលនិធិគន្ធបុប្ផាកម្ពុជា”។ ជាមួយគ្នានេះ, លោកអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលតែងតែគាំទ្រវិស័យធុរកិច្ចរបស់វិនិយោគិនចិន ក៏ដូចជាសមាគមន៍ខ្មែរ-ចិន ដោយបានសន្យាថានឹងបន្តកៀរគរវិនិយោគិនពីបរទេស ជាពិសេសមកពីប្រទេសចិន ឱ្យមកប្រកបរបរធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកឧកញ៉ាប្រធានសមាគម បានបន្ថែមថា នេះជាលើកទី៤ ហើយដែលសមាគមបានបរិច្ចាគ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលសរុបជាថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនប្រមាណ ១ ៥៥៤ ០០០(មួយលាន ប្រាំរយហាសិបបួនពាន់) ដុល្លារអាម៉េរិក។ លោកអ្នកឧកញ៉ា បានសន្យាថានឹងបន្តខិតខំកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំ ប្រកបដោយគុណភាព ឥតគិតថ្លៃ មិនមានការរើសអើង។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុននានាដែលជាសមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បន្តខិតខំ និងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងទាំងការរួមចំណែកអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងរង់ចាំស្វាគមន៍ជានិច្ច។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន ពិនិត្យលទ្ធភាពបង្កើតយុទ្ធនាការ និងយន្តការកៀរគរថវិកាបរិច្ចាគតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ នៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពី សុវត្ថិភាពលើការប្រើប្រាស់ ឧបករណ៍ចល័ត និង ការស្វែងយល់អំពីវិធីសាស្ត្របោកប្រាស់របស់ជនអនាមិក

ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ២០២៤, ក្រុមការងារមកពី លេខាធិការដ្ឋានក្រុមការងារបច្ចេកទេស នៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ។ដោយមានការចាត់តាំងពីថ្នាក់ដឹកនាំ​ ក្រុមការងារនឹងត្រូវចុះទៅបំពេញបេសកកម្មនៅមន្ទីរ សហវ ខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីចំនួន ៣ រូប។

✏️គោលបំណងនៃការចុះបំពេញបេសកកម្មនេះគឺដើម្បី៖

-បញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាពនៃការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន

-ត្រួតពិនិត្យ និងធ្វើតំហែរទាំឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន​ និងឧបករណ៍គាំទ្រកិច្ចប្រជុំ​ (សន្និសីទវីដេអូ)

-សិក្សាតម្រូវការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា និង ធនធានមជ្ឈមណ្ឌលទិន្នន័យ

-ពិនិត្យទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននា​ និងលទ្ធភាពដែលអាចផ្ដល់ជូនសេវាអ៊ីនធឺណិត​រួម​ ជាដេីម។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង”

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានអ្នកចូលរួមផ្ទាល់ ១៩០ រូប និងតាមប្រព័ន្ធអនឡាញ ប្រមាណ ១២៣៥ រូប ដែលជាសវនករផ្ទៃក្នុង និងថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ ចំនួន៤៧។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ពិសេសសវនករផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលទាំងអស់។ អនុក្រឹត្យ លេខ២៦៥ អនក្រ.បក នេះ នឹងត្រូវជំនួសអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពី “ការរៀបចំនិងប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ” ដែលអនុក្រឹត្យថ្មីនេះចែកជា៩ ជំពូក និង១៧ មាត្រា។

ខ្លឹមសារសំខាន់ៗដែលត្រូវបានបញ្ចូលថ្មី និងបញ្ជាក់បន្ថែមក្នុងអនុក្រឹត្យថ្មីនេះ គឺពាក់ព័ន្ធនឹងការពង្រីកវិសាលភាពនៃមុខងារសវនកម្មផ្ទៃក្នុងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, សមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការចេញផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុង, ការគ្រប់គ្រងផ្ទាល់របស់រដ្ឋមន្រ្តីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាលលើអង្គភាពសវនកម្មផ្ទៃក្នុង, សិទ្ធិអំណាចរបស់សវនករក្នុងការទទួលនិងចូលដល់ព័ត៌មានចាំបាច់, កាតព្វកិច្ចរបស់សវនដ្ឋាន, ការលើកទឹកចិត្តចំពោះអង្គភាពសវនកម្ម ផ្ទៃក្នុង ទណ្ឌកម្មផ្នែកវិន័យ និងសទ្ទានុក្រម។

ថ្លែងក្នុងពិធីបើកនៃអង្គសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ គឺបង្ហាញអំពីការបោះជំហានដ៏ត្រឹមត្រូវ ក្នុងការរួមចំណែកគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបន្តផ្តល់អាទិភាពលើការពង្រឹងអភិបាលកិច្ច សក្តិសិទ្ធភាព ប្រសិទ្ធភាព និងការបង្កើនសមត្ថភាពរបស់ស្ថាប័ន តាមរយៈការបន្តអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍ជូនដល់តួអង្គសំខាន់ចំនួនបី ដើម្បីធានាជោគជ័យនៅក្នុងការបំពេញមុខងារសវនកម្មផ្ទៃក្នុង រួមមាន៖ ថ្នាក់ដឹកនាំកំពូលនៃក្រសួង ស្ថាប័ន ត្រូវគ្រប់គ្រងផ្ទាល់ចំពោះមុខងារសវនកម្មផ្ទៃក្នុង, សវនដ្ឋាន ត្រូវផ្តល់កិច្ចសហការល្អនិងចូលរួមអនុវត្តនីតិវិធីសវនកម្មប្រកបដោយប្រសិទ្ធភាព និងសវនករ ដែលជាតួអង្គសកម្ម ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ និង អនុវត្តសវនកម្មដោយឯករាជ្យ វាយតម្លៃដោយសត្យានុម័ត មិនលំអៀង ស្របតាមនីតិវិធីត្រឹមត្រូវព្រមទាំងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងឱ្យបានហ្មត់ចត់។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ត្បូងឃ្មុំ៖នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលានៃការអនុវត្តច្បាប់នេះជូនដល់គ្រប់មន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត។

ខ្លឹមសារនៃសារាចរណែនាំនេះ បានកំណត់ក្របខ័ណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឱ្យបានជោគជ័យនូវគោល-បំណងគោលនយោបាយ និងកម្មវិធីដើម្បីរួមចំណែកសម្រេចឱ្យបានគោលនយោបាយរួមរបស់រាជ-រដ្ឋាភិបាល។

ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបញ្ចូន ផ.យ.ថ ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ខ្លួនចំនួន២ច្បាប់មក កសហវ(អគ្គនាយកដ្ឋានថវិកា) យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។




អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMM)

គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យប្រើប្រាស់តាមរយៈអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ គោលការណ៍ណែនាំរួមនេះ គឺជាឯកសារគោលរបស់រាជរដ្ឋាភិបាល ដែលចង្អុលបង្ហាញណែនាំដល់គ្រប់ក្រសួង (រួមទាំង ក.ស.ហ.វ.) ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីគោលការណ៍ច្បាប់, លិខិតបទដ្ឋានគតិយុត្ត, វិធាន, យន្តការ, និងនីតិវិធីរួម សំដៅធានាសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តគោលការណ៍គន្លឹះៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុលោមជាគោលទៅនឹងវដ្ដនៃថវិកា។

នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMM)។

សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណរដ្ឋបាល សហគ្រាសសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Online ប្រមាណ៥០០រូប។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(តាមរយៈVideo Conference)

ត្បូងឃ្មុំ៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, លោកគីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ,អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ (តាមរយៈVideo Conference)ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយពីនិតិវិធីនៃការធ្វើកម្មសិទ្ធដីរដ្ឋ

នៅសាលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំជម្រុញការធ្វើកម្មសិទ្ធដីរដ្ឋ ក្រោមអធិបតីភាពលោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ និងលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមដោយ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោក លោកស្រី ស្រីប្រធានការិយាល័យសុខាភិបាលក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត និងមន្ត្រីទទួលបន្ទុកនៃមន្ទីរអប់រំ យុវជន និងកីឡា មន្ត្រីទទួលបន្ទុកនៃមន្ទីរសុខាភិបាលខេត្ត។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំ ពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣

ត្បូងឃ្មុំ៖ នៅសាលមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិ រដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំ ពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ ជូនដល់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្ត ត្បូងឃ្មុំ។ ក្រោមអធិបតីភាពឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើ ព្រមទាំងមានការចូលរួមដោយ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ និងវត្តមាន លោក លោកស្រីជាសមាជិកសមាជិការ សរុបចំនួន១៥០នាក់។
ក្នុងពិធីនោះដែរ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានបញ្ជាក់ជូនអង្គប្រជុំនូវវឌ្ឍនភាពលើការងាររៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣មានដូចជា៖
-មន្ទីរ-អង្គភាពបានធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរួចនិងបានប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានចំនួន៩៤មន្ទីរ-អង្គភាពស្មើ ៩០%។
-ទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានវាយតម្លៃនិងធ្វើការចុះបញ្ជីឆ្នាំ២០២៣ មានតម្លៃសរុប១,៧០៣,១៤២ លានរៀល ក្នុងនោះ៖
ដីមានតម្លៃ ៨៨២,៦៦១ លានរៀល
អគារមានតម្លៃ៧២៥,៨៦៧ លានរៀល
បរិក្ខាបច្ចេកទេស និងឧស្សាហកម្ម ១,២១៣ លានរៀល
យានយន្ត និងគ្រឿងចក្រមានតម្លៃ ៣៦,៣៥៧ លានរៀល
សម្ភារៈ និងសង្ហារឹមមានតម្លៃ ៥៤,០៤៤ លានរៀល
-បានធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋចំនួន៧២៧ទីតាំង ស្មើនឹង ៦៩%នៃទីតាំងដីសរុបចំនួន១០៥២ទីតាំង។
ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ បានធ្វើការគូសបញ្ជាក់ថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែងតែយកចិត្តទុកដាក់ លើការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋប្រកបដោយ  ប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព ដោយបានដាក់បញ្ចូលការគ្រប់គ្រងបញ្ជីសារពើភណ្ឌ នេះទៅក្នុង កម្មវិធីកំណែទម្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលតម្រូវឲ្យគ្រប់អង្គភាពនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បន្ថែមលើនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការជុំរុញឲ្យអង្គភាពថ្នាក់មូលដ្ឋានជាពិសេសក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌរបស់ខ្លួន ដោយប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា SARMIS ដើម្បីជួយសម្រួលដល់ការកត់ត្រា និងគ្រប់គ្រងបញ្ជីសារពើភណ្ឌ។
ឯកឧត្តមបានស្នើដល់មន្ទីរជំនាញ អង្គភាពនានា មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌប្រចាំឆ្នាំរបស់ខ្លួន ដោយអនុលោមតាមបទបញ្ញត្តិនានាជាធរមានព្រមទាំងធ្វើការត្រួតពិនិត្យលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួនដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងភាពទាន់ពេលវេលានៃបញ្ជីសារពើភណ្ឌ និងសូមអោយមន្ទីរជំនាញ អង្គភាព ធ្វើការរៀបចំបែបបទក្នុងការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់របស់ខ្លួនអោយបានរួចរាល់ ជៀសវាងមានការរំលោភបំពានកាន់កាប់ខុសច្បាស់លើដីរដ្ឋ។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
សេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួប រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ដូណាល់ ប្រោន (Donal Brown) អនុប្រធានរង មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម

នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបឯកឧត្តម ដូណាល់ ប្រោន អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក, ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។ ឆ្លៀតក្នុងឱកាស នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញប្បទានសហប្រតិបត្តិការ ដែលកាលពីឆ្នាំ ២០១៣-២០១៨ មានត្រឹមប្រមាណ ៩៧ លានដុល្លារអាម៉េរិក និងបានកើន រហូតដល់ប្រមាណ ៥៩៣ លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។ ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមានលក្ខណៈជាយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និង IFAD ។

ជាការឆ្លើយតប, ឯកឧត្តម ដូណាល់ ប្រោន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះ, ឯកឧត្តម ដូណាល់ ប្រោន ក៏បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងការសម្រប- សម្រួលការដឹកនាំការគ្រប់គ្រងគម្រោងនានា ក្រោមហិរញ្ញប្បទានពី IFAD នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យជាច្រើន នាពេលកន្លងមក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ IFAD ចំពោះជំហរបន្តគាំទ្រ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល, ជាពិសេស ក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរ ឯកឧត្តម ដូណាល់ ប្រោន ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរមកទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា ។

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំលើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០”

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤, ក្រោយពីទទួលបានការណែនាំនិងតម្រង់ទិសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” មុននឹង “សេចក្តីព្រាងគោលនយោបាយជាតិ” នេះ ត្រូវដាក់ជូនសុំការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល នាពេលខាងមុខ ។

ដើម្បីឆ្លើយតបទៅនឹងនិន្នាការតំបន់ និងសកលក្នុងវិស័យយានយន្តអគ្គិសនី ការរៀបចំ “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” សំដៅចាប់យកកាលានុវត្តភាពទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តន៍ថ្មី ស្របទៅតាមការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្ដរជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងភាពធន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបានអព្យាក្រឹតភាពកាបូន នាឆ្នាំ ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។

“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងកម្រិតសុភបរមា (Optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជា ធានានូវសុខុមាលភាពប្រជាជន និងមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាព និងភាពបត់បែនតាមការវិវត្តរបស់បច្ចេកវិទ្យាយានយន្តអគ្គិសនី ដើម្បីធានាបាននូវសមតុល្យទាំងផ្នែកសេដ្ឋកិច្ច, សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថានល្អ ។ ទន្ទឹមនេះ, ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ អភិក្រមក្នុងការរៀបចំគោលនយោបាយជាតិនេះ ប្រកាន់ភ្ជាប់នូវគោលការណ៍ចំនួន ៣ គឺ ៖
១). ការរក្សាលំនឹងសេដ្ឋកិច្ច, សង្គម និងសុខុមាលភាពប្រជាជន,
២). អនុលោមតាមក្របខ័ណ្ឌបរិស្ថាន, សង្គម និងអភិបាលកិច្ច និង
៣). ធានាសហ-ថាមពល និងព្យាសកម្ម ។

ផ្អែកលើមូលដ្ឋាននេះ, “គោលនយោបាយជាតិ” នេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្ដោតលើទិដ្ឋភាពចំនួន ៣ គឺ៖ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី, ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន ។ “គោលនយោបាយជាតិ” នេះ ក៏បានកំណត់ផងដែរ អំពីការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និង តួអង្គពាក់ព័ន្ធ ព្រមទាំងមានការកំណត់ក្របខ័ណ្ឌពេលវេលាអនុវត្តជាក់លាក់ រួមទាំងយន្តការតាមដាន និង វាយតម្លៃការអនុវត្តវិធានការដែលបានដាក់ចេញ និងដោះស្រាយបញ្ហាប្រឈមអន្តរវិស័យនានា ដែលនឹងអាចកើតឡើងនៅពេលអនុវត្ត ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃ ខ្ពស់ចំពោះការចូលរួមផ្តល់មតិយោបល់ និងការបង្ហាញនូវការប្តេជ្ញា និងឆន្ទៈខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការដែលនឹងត្រូវដាក់ចេញក្នុងគោលនយោបាយជាតិនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធានាការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅដែលមានចែងក្នុង “គោលនយោបាយ ជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” នេះ ។a

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីបើកកម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិវិនិយោគអាកាសធាតុ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីបើកកម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយមានការចូលរួមពីឯកឧត្ដម Lautimuia Afoa Uelese Vaai រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសាម័រ, លោកស្រី Tariye Gbadegesin នាយិកាប្រតិបត្តិ នៃ CIF, លោក Warren Evans ទីប្រឹក្សាជាន់ខ្ពស់ពិសេសទទួលបន្ទុកលើបញ្ហាប្រែប្រួលអាកាសធាតុ និងតំណាងប្រទេសចំនួន ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សមាគមន៍ និងសម្ព័ន្ធពាណិជ្ជកម្ម, សហគមន៍ជនជាតិដើមភាគតិច និងក្រុមសហគមន៍មូលដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា, នាព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៤, នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញភូគីត្រា ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាស្តីពី ការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ខេត្តព្រះសីហនុ៖កាលពីថ្ងៃទី ១-២ ខែមេសា ឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥។ពិធីបើកអង្គសិក្ខាសាលា​ ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ២៥០ រូប ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ណែនាំ និង លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យត្រង់ត្រាប់ស្តាប់បទបង្ហាញ ការណែនាំរបស់មន្រ្តីជំនាញរៀបចំផែនការរបស់អគ្គលេខាធិការដ្ឋាន ពីការគ្រោងរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ២០២៥ ព្រមទាំងបំផុសគំនិតឱ្យក្រុមការងារទាំងអស់ផ្តោតលើបេសកកម្មសំខាន់ៗរបស់អង្គភាពដោយផ្សារភ្ជាប់ជាមួយគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល និង ចូលរួមផ្តល់យោបល់ កែលម្អ ក្នុងការរៀបចំ ការវិភាជន៍ថវិកា ដើម្បីឱ្យការអនុវត្តថវិកាកាន់តែមានប្រសិទ្ធភាព មានគុណភាពដើម្បីឆ្លើយតបទៅបានលើគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គោលនយោបាយរាជរដ្ឋាភិបាល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តព័ត៌មានសមិទ្ធកម្មដំបូងគេ ដើម្បីជាគំរូសម្រាប់ក្រសួង-ស្ថាប័នដទៃ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក

នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំវាយតម្លៃប្រព័ន្ធលទ្ធកម្មសាធារណៈ និងផែនទីចង្អុលផ្លូវ សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ សិក្ខាសាលាមួយថ្ងៃពេញនេះ មានគោលបំណងសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៃការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក ពីបណ្តាប្រទេសមួយចំនួន និងភាពរួចរាល់របស់កម្ពុជា ដោយកំណត់ផែនទីចង្អុលផ្លូវ និងផែនការសកម្មភាព ដើម្បីអាចឱ្យកម្ពុជាឈានទៅបង្កើតនិងអនុវត្តប្រព័ន្ធលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ., ក្រសួង ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ១៣០ រូប។

លទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក (e-GP) សំដៅដល់ការអនុវត្តកិច្ចលទ្ធកម្មដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំរុញប្រសិទ្ធភាព និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្ដ”

​​ ​ ​​ ​​ ​​​ ​​ នាថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្ដ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. អមដោយឯកឧត្តម/លោក/លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីតំណាង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី ខេត្ដ សរុបប្រមាណ១១០នាក់ នៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងត្រួតពិនិត្យលើការប្រមូលកម្រៃនៃការចេញលិខិតអនុញ្ញាតអាជីវកម្ម របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្តនីមួយៗ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលា ស្តីពីការប្រមូលទិន្នន័យសម្រាប់សាកល្បងវាយតម្លៃប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ

ត្បងឃ្មុំ ៖នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរៀបចំ សិក្ខាសាលា ស្តីពីការប្រមូលទិន្នន័យសម្រាប់សាកល្បងវាយតម្លៃប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ធ្វើនៅសាលប្រជុំសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមយ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១). ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លោក លោកស្រីតំណាងមន្ទីរអប់រំ យុវជន និងកីឡា និង ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងលោក លោកស្រី នាយក នាយិការ និងលោកគ្រូ អ្នកគ្រូចំនួនប្រមាណជាង ១៨០ រូប នៃសាលារៀននៅក្នុងខេត្តត្បូងឃ្មុំ។ ជារួមតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអស់រយៈពេលជិត ២០ ឆ្នាំកន្លងទៅការប្រមូលចំណូលថវិកាជាតិ មានការកើនឡើងក្នុងទំហំប្រមាណជិត ២០ ដង, ខណៈចំណាយថវិកាជាតិសរុប បានកើនឡើងជិត ១៥ ដង ដែលបានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយទៅលើវិស័យអាទិភាព រួមមានវិស័យសង្គមកិច្ចដែលមានទំហំប្រមាណ២២% នៃចំណាយជាតិសរុប ក្នុងនោះចំពោះក្រសួងអប់រំ យុវជន និងកីឡាទទួលបានថវិកាកើនឡើងជាង ២ ដងកន្លះចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤។ ទន្ទឹមនេះ, ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានតម្លើងជាលំដាប់យ៉ាងតិចច្រើនជាង ១ លានរៀលគិតត្រឹមឆ្នាំ២០២៤ ក្នុងនោះប្រាក់បៀវត្សអប្បបរមារបស់គ្រូបង្រៀនប្រមាណ ១ ៤០០ ០០០រៀល។
(ទី២). ប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដើម្បីសិក្សាអំពីការប្រែប្រួលគុណភាពនៃសេវាអប់រំ ដែលជាបច្ច័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក ក្នុងខណៈដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានដល់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរកការកសាងនូវប្រព័ន្ធថវិកាជាតិមួយ ដែលផ្ដោតលើសមិទ្ធកម្ម ឬ លទ្ធផលនៅក្នុងរាជរដ្ឋាភិបាលទាំងមូល។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

នាថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ឆ្នាំ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០នាទីព្រឹក, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធាន គ.ហ.ស. បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន , ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីលទ្ធកម្មសាធារណៈ ​ សម្រាប់មន្ទីរ-អង្គភាពជុំវិញខេត្ត

ត្បូងឃ្មុំ ៖ នាថ្ងៃទី​៣០​ ខែមករា ឆ្នាំ២០២៤​ ដេីម្បីពង្រឹងការអនុវត្តកិច្ចលទ្ធកម្មឲ្យមានប្រសិទ្ធិភាពខ្ពស់​ ត្រឹមត្រូវ​ និងទាន់ពេលវេលា​ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ​ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីលទ្ធកម្មសាធារណៈ ​ ជាមួយនឹងមន្ទីរ-អង្គភាពជុំវិញខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រង់គ្រងឆ្នាំ២០២៤

ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រង់គ្រងឆ្នាំ២០២៤
របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់មន្ទីរ-អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តត្បូអឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ត្រីប្រតិភូនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីអនុវត្ត ថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នៅសាលាខេត្តត្បូងឃ្មុំបាតរៀបចំពិធីប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងបើកកិច្ចប្រជុំលើកដំបូង របស់ខ្លួន ព្រមទាំងដាក់ចេញនូវទិសដៅការងារជាអាទិភាពនានា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ជាតិ ជូនដល់មន្ទីរ-អង្គភាពនៅក្នុងខេត្តត្បុងឃ្មុំ

នាព្រឹកថ្ងៃអង្គារ ១៣កើតខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ជាតិ ជូនដល់មន្ទីរ-អង្គភាពនៅក្នុងខេត្តត្បុងឃ្មុំ ក្រោមអធិបតីភាព លោកប្រធានមន្ទីរសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងរតនាគាខេត្ត និងតំណាងមន្ទីរ-អង្គភាពដែលជាអង្គភាពថវិកាក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត

នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុ យុទ្ធី, នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃអ.គ.ហ. បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំ គ.ហ.ស. ដើម្បីពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

នាព្រឹក ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកនាំកិច្ចប្រជុំ គ.ហ.ស. ដើម្បីពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក គ.ហ.ស. និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្តទាំង ២៥។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តបន្ទាយមានជ័យ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), អនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពី អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ នៃខេត្តបន្ទាយមានជ័យ, មន្ទីរ និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងមន្ទីរ សហវ. រាជធានី-ខេត្ត សរុបប្រមាណ ៤០០រូប។
ជារួម អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ និងកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ប័ណ្ណកម្មសិទ្ធិចំនួន ១១៦ ប័ណ្ណកម្មសិទ្ធិ ជូនអង្គភាពកាន់កាប់ផងដែរ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តសៀមរាប, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)   និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប ព្រមទាំងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជុំវិញខេត្តសៀមរាប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើ (១) ការអនុវត្តថវិកាកម្មវិធី, (២)ការផ្ទេរមុខងារ ៥៥ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ, (៣)ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង (៤)ការអនុវត្តថវិកា និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំរៀបចំដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៤ក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ,រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្តីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មទូទាំងខេត្តត្បូងឃ្មុំក្នុងឆ្នាំ២០២៤ ដែលមានភាស៊ីផ្សារចំនួន៣ទីតាំង ដូចខាងក្រោម៖

១.ផ្សារទន្លេបិទ ស្ថិតឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

២.ផ្សារព្រែកចាម ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

៣.ផ្សារចុងជាច ស្ថិតនៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការពង្រឹកវិសាលភាពនៃការដាក់ឲ្យដំណើរការ"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ"

ត្បូងឃ្មុំ ៖ នាថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៣ ក្រុមការងារនៃនាយកដ្ឋានបុគ្គលិក អគ្គលេខាធិការដ្ឋាន កសហវ. ដឹកនាំដោយលោកស្រី ថោង វណ្ណសុជីវី អនុប្រធាននាយកដ្ឋានបុគ្គលិក បានរៀបចំកិច្ចប្រជុំនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ដើម្បីធ្វើបទបង្ហាញស្តិពីការពង្រឹកវិសាលភាពនៃការដាក់ឲ្យដំណើរការ"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ" និងចុះបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី MEF Profile។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
សម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និង សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ នៅវិមានរដ្ឋសភា, នាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យ|ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”

នាថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, វេលាម៉ោង ០១:៣០នាទីរសៀល, នៅសណ្ឋាគារ សុខា ភ្នំពេញ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”។

សិក្ខាសាលាផ្សព្វផ្សាយនាពេលរសៀលនេះ ដឹកនាំ និងសម្របសម្រួលដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង់ សណ្តាប់, រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបចំនួនប្រមាណ ១ ២០០រូប ក្នុងនោះរួមមាន សមាសភាពមកពីតំណាងក្រសួង-ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ,  អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ., អង្គភាព និងមន្ទីជំនាញរាជធានី-ខេត្ដ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១០ សហវ.ស.រ.ណ.អច ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣

(ត្បូងឃ្មុំ)៖នាថ្ងៃ១០ ខែតុលា ឆ្នាំ២០២៣ ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១០ សហវ.ស.រ.ណ.អច [ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣] ជូនដល់គ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងគោលបំណង៖

១.ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា។ ២.ទាន់ពេលវេលានៃការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំការរៀបចំលទ្ធផលគន្លឹះ ផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣, នៅសណ្ឋាគារ សុខា ភ្នំពេញ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង  នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)  តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំការរៀបចំលទ្ធផលគន្លឹះ ផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីតម្រង់ទិសការរៀបចំលទ្ធផលគន្លឹះ (KPI), ផែនការសកម្មភាពលម្អិត (GDAP/MAP/PDAP)  និងផែនការថវិកា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនៃការអនុវត្តកន្លងមក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣, នៅខេត្តព្រះសីហនុ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមសម្របសម្រួលក្នុងវេទិកាសំណួរ-ចម្លើយ និងកម្មវិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពីតំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត, សហគ្រាសសាធារណៈ, និងគ្រឹះស្ថានសាធារណៈ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក

នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក ។កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម  ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ, រដ្ឋបាលក្រុងបាត់ដំបង, និង រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានីខេត្ត ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ការិយាល័យគយ និងរដ្ឋាករទន្លេចាម នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ   ព្រមទាំងថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យការងារ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ការិយាល័យគយ និងរដ្ឋាករទន្លេចាម នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុចូល សម្រាប់កែលម្អ ការបន្សី (mapping) រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ COA

ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំស្តីពីការពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុចូល សម្រាប់កែលម្អ ការបន្សី (mapping) រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ COA។

លោកស្រី ហង់ វិសុទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ មានប្រសាសន៍ថា៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ អគ្គនាយកដ្ឋានគោលនយោបាយនឹងធ្វើការកែលម្អ បន្ស៊ីលេខកូដរវាងស្ថិតិ GFS និងលេខកូដ COA ដើម្បីពង្រឹងគុណភាព ទិន្នន័យ និងប្រសិទ្ធភាពនៃការរៀបចំស្ថិតិ GFS ឱ្យស្របតាមការវិវត្តន៍ថ្មីៗ និងឆ្លើយតបតម្រូវការប្រើប្រាស់ឱ្យកាន់តែប្រសើរជាងមុន, ក្រុមការងារស្ថិតិGFS គ្រោងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានដែលជាអង្គភាពអនុវត្ត, ជាអង្គភាព ផ្តល់ការណែនាំក្នុងការអនុវត្ត, និងជាអង្គភាពប្រមូលផ្តុំព័ត៌មានផង។
កិច្ចពិភាក្សានេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែលម្អិតពីការអនុវត្តជាក់ស្តែងទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានលើការកត់ត្រាប្រតិបត្តិការចំណូល-ចំណាយ,ការរៀបចំរបាយការណ៍ចំណូល-ចំណាយតាមចំណាត់ថ្នាក់សេដ្ឋកិច្ចដោយប្រើប្រាស់ទិន្នន័យអនុវត្តថវិកាចំណូល-ចំណាយចរន្តនិងមូលធន, ព្រមទាំងតារាងតុល្យភាពឆ្នាំ២០២១ និង២០២២ជាមូលដ្ឋាន។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការចូលរួមផ្តល់សម្ភាសន៍ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(ត្បូងឃ្មុំ)៖នាថ្ងៃចន្ទ ​ទី៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា គ.ស២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្តីពីការចូលរួមផ្តល់សម្ភាសន៍ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងមុខងារភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល។

ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះមកសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងមន្ត្រីទទួលបន្ទុកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ និងវាយតម្លៃ ដើម្បីធ្វើការចងក្រងអំពីមុខងារ តួនាទី ភារកិច្ច របស់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុសាធារណ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និងវាស់វែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលស្តីពី"នីតិវិធីរៀបចំ និងអនុវត្តថវិកា "សម្រាប់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងការលើកកំពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ, ការទទួលបានឱកាសដំទ្បើងឋានៈ តួនាទី ឫការទទួលខុសត្រូវ ,និងការចែករំលែកចំណេះដឹង និងបទពិសោធន៍នៅកន្លែងបំពេញការងាររបស់អតីតសិក្ខាកាម។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២១ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំ តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ដើម្បីពិនិត្យនិងពិភាក្សាអំពីមតិយោបល់បន្ថែមលើសេចក្តីព្រាង “អនុក្រឹត្យស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”

នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣, វេលាម៉ោង ៩:០០នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងតំណាងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ដើម្បីពិនិត្យ និងពិភាក្សាអំពីមតិយោបល់បន្ថែមលើសេចក្តីព្រាង “អនុក្រឹត្យស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ចាន់ សុធា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ, និងតំណាងអង្គភាពក្រោមឱវាទ កសហវ. រួមមាន អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្ដិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារស្នាក់ការកណ្តាលរបស់បេឡាជាតិសន្តិសុខសង្គម

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្តាលរបស់បេឡាជាតិសន្តិសុខសង្គម, នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា គ.ស.២០២៣។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីបណ្តាអគ្គនាយកដ្ឋាន ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងសម្រាប់បង្ហាញជូនដល់សិក្ខាកាមលើប្រព័ន្ធ PMAS សម្រាប់ជំនួយដល់ការរៀបចំផែនការសកម្មភាព របស់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំជារបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ, ការគ្រោងថវិកា និងផែនការសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨

កាលពីព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។
សេចក្ដីព្រាងគោលនយោបាយនេះមានចក្ខុវិស័យ "អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក" និងមានគោលបំណង "អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ ក្នុងយុគសម័យឌីជីថល"។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីការអនុវត្តកិច្ចលទ្ធកម្ម​ និងការរៀបចំរបាយកាណ៍កិច្ចលទ្ធកម្ម​

នាព្រឹកថ្ងៃទី​១៩​ ខែមិថុនា ឆ្នាំ២០២៣​ ដេីម្បីពង្រឹងការអនុវត្តកិច្ចលទ្ធកម្មឲ្យមានប្រសិទ្ធិភាពខ្ពស់​ ត្រឹមត្រូវ​ និងទាន់ពេលវេលា​ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ​ បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម​ និងការរៀបចំរបាយការណ៍កិច្ចលទ្ធកម្ម​ ជាមួយនឹងអង្គភាពលទ្ធកម្មក្រុង-ស្រុក៕

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំសេចក្តីព្រាងចុងក្រោយ“អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃ ការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”

នាថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, វេលាម៉ោង ៨:៣០ នាទី ព្រឹក, នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួម កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំសេចក្តីព្រាងចុងក្រោយ “អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃ ការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ”។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអមដោយមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នប្រមូលចំណូលទាំង២២ និងក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរ មុខងារនិងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ១១០រូប។

អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃ ការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបទដ្ឋានគតិយុត្តគោល ដើម្បីជំរុញ ប្រសិទ្ធភាព នៃការចែករំលែកធនធានចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិនិត្យផ្គូរផ្គងនិងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២)

(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិនិត្យផ្គូរផ្គងនិងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពថ្នាក់មូលដ្ឋាននៃខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ ក្នុងការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាពដោយបានដាក់បញ្ចូលការគ្រប់គ្រង បញ្ជីសារពើភណ្ឌ នេះទៅក្នុង កម្មវិធីកំណែទម្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលតម្រូវឲ្យគ្រប់អង្គភាពនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។ជាពិសេសក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌរបស់ខ្លួនដោយប្រើប្រាស់នូវប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋហៅកាត់ថាSARMIS ដើម្បីជួយសម្រួលដល់ការកត់ត្រា និងគ្រប់គ្រងបញ្ជីសារពើភណ្ឌ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលស្តីពី "ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត"

(ភ្នំពេញ)៖នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ "ច្រកចេញចូលតែមួយ" បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត"

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបំពេញបេសកកម្មស្នូល និងពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាម <<ចក្ខុវិស័យក្រសួងឆ្នាំ២០៣០ ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់>> ក្រោមដឹកនាំ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ, រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកសាងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ពង្រឹង និងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគដូចជា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី, ច្បាប់ស្តីការប្រកួតប្រជែង, ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់គោលការណ៍ និងបទប្បញ្ញត្តិបន្ថែម ព្រមទាំងបានសម្រួលដល់ដំណើរការធ្វើធុរកិច្ច និងវិនិយោគតាមរយៈការធ្វើឌីជីថលូបនីយកម្ម, ការចុះបញ្ជី, ការចេញវិញ្ញាបនបត្រនានា, និងការរៀបចំថ្នាលបច្ចេកវិទ្យាសម្រាប់សម្រួលពាណិជ្ជកម្ម, ការផ្លាស់ប្តូរទិន្នន័យ ជាដើម។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ដើម្បីផ្តល់សិទ្ធិសម្រេច និងការធ្វើប្រតិភូកម្មអំណាចកាន់តែច្រើនថែមទៀត ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការពិនិត្យសម្រេចគម្រោងវិនិយោគ ដែលមានទុនវិនិយោគសមមូល ឬទាបជាង ៥ លានដុល្លារអាមេរិក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន មានភាពទាក់ទាញ និង ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និង បរទេស រួមទាំងការធានា និងការការពារវិនិយោគ, សេវាថែទាំវិនិយោគ និង ការដោះស្រាយវិវាទ។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈលម្អិត និង ច្រើនជាងអនុក្រឹត្យមុន។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជូនដល់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

នាថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជូនដល់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ និងរមណីយដ្ឋាន ឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាឯកឧត្តមបណ្ឌិត ងី តាយី បានលើកឡើងថា ដោយយល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ជាសារវ័ន្តដោយ ខ្លួនឯងណាមួយដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ អំពីការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ច្បាប់ស្តីពីការ គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានផ្តួចផ្តើមរៀបចំឡើង ដោយរាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ។ ជាលទ្ធផល ច្បាប់ស្តីពីការ គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/ រកម/១១២០/ ៣០ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨២២/០១០ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។ ច្បាប់នេះ ក៏ត្រូវបានចាត់ទុកជាច្បាប់គោលសំខាន់ និងដំបូងគេក្នុងការគ្រប់គ្រងវិស័យចំណូលមិនមែនសារពើពន្ធ និងជាលិខិតុបករណ៍យ៉ាងសំខាន់ក្នុងចូលរួមអនុវត្ត យុទ្ធសាស្ត្រកៀរគរចំណូលរយះពេលមធ្យមរបស់រាជរដ្ឋាភិបាល។ ច្បាប់នេះ ត្រូវបានតាក់តែងឡើងក្នុង គោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទសំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាចក្រកម្ពុជាស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣របស់រាជរដ្ឋាភិបាល។ កន្លងមកយន្តការនៃ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានអនុវត្តទៅតាមច្បាប់សំខាន់ៗទៅតាមវិស័យនីមួយៗ ដែលនាំឱ្យចោទជាបញ្ហាលំបាក ក្នុងការអនុវត្ត ទើបរាជរដ្ឋាភិបាលបានផ្តួចផ្តើមរៀបចំតាក់តែងច្បាប់គោលមួយ សម្រាប់ជាក្របខ័ណ្ឌគតិយុត្តគ្របដណ្តប់ការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធជារួម៕

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីប្រគល់សញ្ញាបត្រដាន់ កម្រិត៩ដាន់ របស់សហព័ន្ធការ៉ាតេពិភពលោកជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា អញ្ជើញទទួលសញ្ញាបត្រដាន់, កម្រិត ៩ ដាន់,
របស់សហព័ន្ធការ៉ាតេពិភពលោក, នាល្ងាចថ្ងៃសៅរ៍ ២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំជាមួយគណៈកម្មាការទី២ នៃព្រឹទ្ធសភា ដើម្បីពិនិត្យនិងពិភាក្សាឆ្លងសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មាការទី២ នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សា ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ នៅមន្ទីរព្រឹទ្ធសភា, នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៣ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ ២០២៣
អានបន្ថែម
ចំនួនសុរប: 111